ចម្លើយ៖ លោកត្រូវបានទទួលរបបជំងឺពីមូលនិធិធានារ៉ាប់រងសង្គម (ពីថ្ងៃទី ១២ ខែមិថុនា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៨)។ អត្រាទទួលរបបឧបត្ថម្ភគឺ ៧៥% នៃប្រាក់ខែជាមូលដ្ឋានសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងសង្គមក្នុងខែមិថុនាឆ្នាំ ២០១៨ គឺ ៤,៥០០,០០០ វៀតណាមដុង។ យោងតាមកំណត់នៅប្រការ ៣ នៃមាត្រា ៦ នៃ សារាចរលេខ 59/2015 / TT-BLDTBXH ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ២០១៥ របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ច គឺ“ក្នុងករណីដែលពលករមានជំងឺឬគ្រោះថ្នាក់ដែលមិនមែនគ្រោះថ្នាក់ដោយសារធ្វើការ ឬ ឈប់សម្រាកពីការងារទទួលប្រាក់ឧបត្ថម្ភនៅពេលកូនមានជំងឺក្នុងខែដំបូងដែលអ្នកចូលរួមធានារ៉ាប់រងសង្គម  និងពេលវេលាឈប់សម្រាកការងារពី ១៤ ថ្ងៃឡើងទៅក្នុងខែ គឺកម្រិតទទួលរបបជំងឺត្រូវបានគណនាផ្អែកលើប្រាក់ខែ។

leftcenterrightdel
រូបថត ឧទាហារណ៍ (luatvietphong.vn)

 

លោកអនុសេនីយ៍ឯកបំរុង Hoang Thi Han ជាយោធិនអាជីពកំពុងបំពេញការងារនៅអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិបានសួរថា ខ្ញុំមានថ្នាក់ប្រាក់ខែ ៤.៧០ និងប្រាក់ឧបត្ថម្ភចំនួន ១១% ។ នៅថ្ងៃទី ១១ ឧសភា ឆ្នាំ២០១៨ ខ្ញុំត្រូវគ្រោះថ្នាក់ដោយចៃដន្យ ហេតុដូច្នេះខ្ញុំត្រូវសម្រាកពីការងារដើម្បីព្យាបាលរបួសរហូតដល់ថ្ងៃទី ១៥ កក្កដា ឆ្នាំ២០១៨ ។ ប្រាក់ខែដែលធ្វើជាមូលដ្ឋានសម្រាប់ការបង់ប្រាក់ធានារ៉ាប់រងសង្គមរបស់ខ្ញុំនៅខែមេសាឆ្នាំ ២០១៨ គឺ ៦,៧៨២,១០០ វៀតណាមដុង។ ដូច្នេះក្នុងអំឡុងពេលដែលខ្ញុំព្យាបាលរបួសពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋាភិបាលបានកែសម្រួលប្រាក់ខែគោលចាប់ពី ១,៣០០,០០០ វៀតណាមដុង ដល់១,៣៩០,០០០ វៀតណាមដុង គឺកម្រិតទទួលប្រាក់ឧបត្ថម្ភសំរាប់ជំងឺពីថ្ងៃទី ១ ខែកក្កដា ដល់ថ្ងៃទី ១៥ ខែកក្កដារបស់ខ្ញុំបានគិតដូចម្ដេច?

ចម្លើយ៖ នៅប្រការ ៤ មាត្រា ៥ នៃសារាចរអន្ដរក្រសួងរវាងក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការងារ យុទ្ធពនពិការនិងសង្គមកិច្ចបានកំណត់ថា

ក្នុងកំឡុងពេលទទួលបានប្រាក់ឧបត្ថម្ភជំងឺ ប្រសិនបើរដ្ឋាភិបាលកែតម្រូវបង្កើនកម្រិតប្រាក់ខែគោល ឬ តម្លើងឋានន្ដស័ក្ដិ តម្លើងប្រាក់បៀវត្ស ប្រាក់ឈ្នួល គឺកម្រិតទទួលប្រាក់ឧបត្ថម្ភជំងឺរបស់ពលករនៅតែបានគិតតាមកម្រិតប្រាក់ខែជាមូលដ្ឋានដើម្បីបង់ប្រាក់ធានារ៉ាប់រងសង្គមនៃខែមុននោះ ដែលមុនពេលឈប់សម្រាកការងារដើម្បីព្យាបាលជំងឺ។ "

ដូច្នេះតាមការកំណត់ខាងលើនេះ ទោះបីជារដ្ឋាភិបាលបានកែសម្រួលកម្រិតប្រាក់ខែគោលក៏ដោយ ក៏ប៉ុន្តែចាប់ពីថ្ងៃទី ១ ខែកក្កដាឆ្នាំ ២០១៨ ដល់ថ្ងៃទី ១៥  ខែកក្កដាឆ្នាំ ២០១៨  លោកនៅតែទទួលបានប្រាក់ឧបត្ថម្ភជំងឺដើម្បីធ្វើជាមូលដ្ឋានបង់ប្រាក់ធានារ៉ាប់រងសង្គម គឺ៦,៧៨២,១០០ វៀតណាមដុង៕

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជននៅអស័យដ្ឋានលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Thanh Cong