leftcenterrightdel
រូបថតឧទាហរណ៍ (រូបថត៖ laodong.vn)

 

ចម្លើយ៖ តាមកំណត់នៅចំណុចទី ១,២ មាត្រាទី ៤៥ ច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការ គឺពលករចូលរួមធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវទទួលរបបគ្រោះថ្នាក់ការងារនៅពេលដែលមានលក្ខណៈដូចខាងក្រោម​៖

១. ត្រូវគ្រោះថ្នាក់ក្នុងករណីដូចខាងក្រោម៖

ក. គ្រោះថ្នាក់នៅកន្លែងធ្វើការ និងក្នុងម៉ោងធ្វើការ ឬ ម៉ោងធ្វើការដែលច្បាប់ពលកម្ម និងបទបញ្ញត្ដិផ្ទៃក្នុងរបស់មូលដ្ឋានផលិត រួមទាំងម៉ោងសម្រាក ម៉ោងពិសារអាហារពេលថ្ងៃត្រង់។

ខ.ក្រៅពីកន្លែងធ្វើការ ឬ ក្រៅម៉ោងធ្វើការដោយតាមតម្រូវការរបស់អ្នកជួលពលករ។

គ. តាមផ្លូវចេញដំណើរពីកន្លែងស្នាក់នៅទៅកាន់កន្លែងធ្វើការ ឬ ផ្ទុយទៅវិញ។

២. ការបាត់បង់លទ្ធភាពធ្វើការប្រហែល ៥% ឡើងទៅដោយត្រូវគ្រោះ ថ្នាក់ការងារតាមកំណត់នៅចំណុចទី ១ នៃមាត្រានេះ។

លោក Nguyen Thi Ha ធ្វើការនៅប្រភេទទ័ពការពារអាកាស និងទ័ពដែនអាកាសបានសួរថា តើជំងឺដោយមូលហេតុការងារណាខ្លះត្រូវបានទទួលរបបជំងឺដែលបង្កឡើងដោយការងារ។

ចម្លើយ៖ តាមកំណត់នៅចំណុចទី ១ មាត្រាទី ៤៦ ច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការគឺពលករចូលរួមធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវបានទទួលរបបធានារ៉ាប់រងនៅពេលដែលមានលក្ខណៈដូចខាងក្រោម៖

ក.មានជំងឺដោយមូលហេតុការងារចំណុះបញ្ជីដែលកំណត់ដោយក្រសួងសុខាភិបាលតាមចំណុចទី ១ មាត្រាទី ៣៧ ស្ដីពីច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការ។

ខ. បាត់បងលទ្ធភាពធ្វើការប្រហែល ៥% ឡើងទៅដែលបានកំណត់នៅចំណុច a មាត្រានេះ។

លោក Nguyen Quang Song បុគ្គលិកនៅសហគ្រាសរបស់កងទ័ពបានសួរថា ខ្ញុំត្រូវបានគេចាត់ឱ្យទៅជួបជាមួយអតិថិជននៅក្រៅកន្លែងធ្វើការ នាពេលថ្មីៗនេះខ្ញុំមានគ្រោះថ្នាក់ចរាចរណ៍នៅបញ្ជូនទំនិញដល់អតិថិជន។ តើខ្ញុំត្រូវបានទទួលរបបគ្រោះថ្នាក់ការងារទេ?

ចម្លើយ៖ តាមកំណត់នៅមាត្រាទី ៤៥ ស្ដីពីច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការ គឺលោករងគ្រោះថ្នាក់ចរាចរណ៍នៅពេលធ្វើការដោយតាមតម្រូវការបស់អ្នកជួលពលករ ដូច្នេះហើយលោកត្រូវបានទទួលរបបគ្រោះថ្នាក់ការងារ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជននៅអស័យដ្ឋានលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Pham Diep