leftcenterrightdel
 

 

លោកអ៊ំបានគិតគូរដល់ការដែលត្រូវតែរក្សាទុក ប្រមូលឯកសារ អត្ថបទនៃកាសែតទាំងនោះឱ្យចងក្រងទៅជាសៀវភៅតូចមួយក្បាល ហើយផ្ញើមកកាន់សមរភូមិឲ្យបានទាន់ពេលដើម្បីលើកទឹកចិត្តគ្រប់រូបឲ្យធ្វើតាមគំរូមនុស្សល្អ ការងារល្អ។ លោកអ៊ំបានពិភាក្សាជាមួយ គណៈឃោសនា និងអប់រំមជ្ឈិមបក្ស ក្រសួងវប្បធម៌ ហើយបានឯកភាពគ្នាប្រគល់ឲ្យសហគ្រាសបោះពុម្ភចេញផ្សាយកងទ័ពប្រជាជនវៀតណាមចេញផ្សាយបោះពុម្ពផ្សាយសៀវភៅមនុស្សល្អ ការងារល្អជាលើកដំបូង។ លោកអ៊ំបានផ្តាំផ្ញើថា គួរតែធ្វើទៅជាសៀវភៅខ្នាតតូច និងស្តើងនឹងជួយឲ្យការចេញផ្សាយបានលឿន និងងាយស្រួលក្នុងការបំរើកងទ័ព និងប្រជាជន។

ឆ្នាំ២០០៨ ក្នុងឱកាសរំលឹកខួបលើកទី៦០ ទិវាលោកប្រធានរដ្ឋ ហូជីមិញ អំពាវនាវបំផុសចលនាប្រឡងប្រណាំង ស្នេហាជាតិ (ថ្ងៃទី១១ មិថុនា ឆ្នាំ១៩៤៨/១១ មិថុនា ឆ្នាំ២០០៨) ឆ្លើយតបទៅនឹងចលនានិពន្ធ ផ្សព្វផ្សាយវណ្ណកម្មអក្សរសាស្រ្ត សិល្បៈ សារព័ត៌មាន ក្រោមប្រធានបទ “សិក្សា រៀនតាមគំរូ សីលធម៌លោកប្រធានហូជីមិញ”  កាសែតកងទ័ពប្រជាជនវៀតណាមមានគំនិតផ្តួចផ្តើមបំផុសការប្រឡងប្រណាំងសរសេរ “គំរូសាមញ្ញ តែថ្លៃថ្នូរ” បានសហការជាមួយកាសែតមួយចំនួនរៀបចំការប្រឡងប្រណាំងសំដៅរកឃើញ លើកដម្កើងដល់រាល់គំរូល្អ ការងារល្អលើទូទាំងប្រទេស។

ដើម្បីចូលរួមក្នុងការប្រឡងសរសេរ“គំរូសាមញ្ញតែថ្លៃថ្នូរ” រីកសាយភាយកាន់តែទូលំទូលាយថែមទៀតដែលនាំមកនូវប្រសិទ្ធភាព និងមានឥទ្ធិពលយ៉ាងខ្លាំងក្លាចំពោះសង្គមទាំងមូល ក្រោយការប្រឡងម្តងៗនោះសហគ្រាសបោះពុម្ភផ្សាយ បានចេញផ្សាយសៀវភៅមួយក្បាល ដែលមានចំណងជើងថា “គំរូសាមញ្ញតែថ្លៃថ្នូរ”។ រហូតមកទល់បច្ចុប្បន្ននេះមានសៀវភៅចំនួន១៤ក្បាល  ដែលបានបោះពុម្ពផ្សាយ និងផ្សាយលើទូទាំងប្រទេស បម្រើកងទ័ព មិត្តអ្នកអាននៅក្នុងនិងក្រៅកងទ័ព។

រយៈពេលកន្លងមក ការប្រឡងទាំង៩ ត្រូវបានធ្វើឡើងយ៉ាងទៀងទាត់ប្រកបដោយជោគជ័យ ហើយសៀវភៅក៏ត្រូវបានបោះពុម្ភ និងផ្សាយចេញបន្ទាប់ពីការប្រឡងនីមួយៗ។ ប៉ុន្តែសំខាន់បំផុតនោះគឺសៀវភៅទាំងនេះត្រូវបានប្រគល់ ជូនអ្នកអានដោយផ្ទាល់ ជួួយផ្សព្វផ្សាយពីគំរូល្អ ការងារល្អដល់គ្រប់ទិសទី៕

បកប្រែដោយ Minh Trung