leftcenterrightdel
របបចំពោះគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារ

 

ចម្លើយ៖ តាមកំណត់នៅចំណុចទី ៨ និង ៩ មាត្រាទី ៣ ស្ដីពីច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការលេខ 84/2015/QH13 គឺគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារបានចែងថា៖

គ្រោះថ្នាក់ការងារគឺជាគ្រោះថ្នាក់ដែលបង្ករបួសទៅលើផ្នែកណាមួយក្ដីនៃរាងកាយ ឬ នាំឲ្យស្លាប់ពលករនៅពេលធ្វើការ។ ជំងឺដែលបង្កឡើងដោយមូលហេតុការងារគឺជាជំងឺដែលប៉ះពាល់ដល់សុខភាពដោយការងារ។

លោក Hoang Van Thanh ធ្វើការនៅយោធភូមិភាគទី ២ បានសួរថា ច្បាប់សុវត្ថិភាពអនាម័យ និងច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០១៤ បានកំណត់របបគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារ។ ដូច្នេះរបបគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវបានអនុវត្ដតាមច្បាប់សុវត្ថិភាព អនាម័យនៅពេលធ្វើការ ឬច្បាប់ធានារ៉ាប់រងសង្គម?

ចម្លើយ៖ របបគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារគឺជារបបមួយក្នុងចំណោម ៥ របបធានារ៉ាប់រងត្រូវបានកំណត់ក្នុងច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០១៤។ ប៉ុន្ដែរបបធានារ៉ាប់រងសម្រាប់គ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារដែលបានកំណត់ក្នុងច្បាប់សុវត្ថិភាព អនាម័យនៅពេលធ្វើការលេខ 84/2015/QH13 និងមានសុពលភាពពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៦ អាស្រ័យហេតុនេះ របបគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវបានកំណត់នៅច្បាប់ធានារ៉ាប់រងសង្គមអស់សុពលភាពពីថ្ងៃទី ១ កក្កដា ឆ្នាំ២០១៦។

ដូច្នេះ របបធានារ៉ាប់រងសម្រាប់គ្រោះថ្នាក់ការងរ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារចំពោះពលករចូលរួមធានារ៉ាប់រងគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវបានអនុវត្ដដូចខាងក្រោម៖

ពីថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៦ ត្រឡប់ទៅក្រោយ ៖ របបគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវបានកំណត់តាមច្បាប់ធានារ៉ាប់រងសង្គមឆ្នាំ ២០១៤។

ពីថ្ងៃទី ១ កក្កដា ឆ្នាំ ២០១៦ តទៅ៖ របបគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារត្រូវបានអនុវត្ដតាមកំណត់របស់ច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការ; អនុក្រឹត្យលេខ 37/2016/NĐ-CP ចុះថ្ងៃទី ១៥ ឧសភា ឆ្នាំ ២០១៦ របស់រដ្ឋាភិបាល ដែលកំណត់លំអិត និងណែនាំការអនុវត្ដមាត្រាមួយចំនួនរបស់ ច្បាប់សុវត្ថិភាពអនាម័យនៅពេលធ្វើការស្ដីពីគ្រោះថ្នាក់ការងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារ និងសារចរណែនាំលេខ 26/2017/TT-BLĐTBXH ចុះថ្ងៃទី ២០ កញ្ញាឆ្នាំ២០១៧ របស់ក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចដែលបានកំណត់ និងណែនាំការអនុវត្ដរបបធានារ៉ាប់រងគ្រោះថ្នាក់ការ ងារ និងជំងឺដែលបង្កឡើងដោយមូលហេតុការងារ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយនៃកាសែតកងទ័ពប្រជាជន នៅអគារលេខ៧ វិធី Phan Dinh Phung ទីក្រុង Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; email: chinhtriqdnd@yahoo. com.vn ៕

បកប្រែដោយ Pham Diep