leftcenterrightdel
រូបថតឧទាហណ៍

លោកអនុសេនីយ៍ទោ Trinh Van Hong ធ្វើការនៅអង្គទ័ពលេខ៣ បានសួរថា៖ ពីខែមករា ឆ្នាំ២០១៧ ដល់ខែធ្នូ ឆ្នាំ២០១៧ ខ្ញុំបានឈប់ធ្វើការមួយរយៈដើម្បីទៅព្យាបាលជំងឺ ហើយខ្ញុំបានទទួលប្រាក់ឧបត្ថម្ភពីមូលនិធិធានារ៉ាប់រងសង្គមគឺ៣៥ថ្ងៃ។ បច្ចុប្បន្ននេះ ខ្ញុំបានត្រឡប់ទៅធ្វើការវិញហើយ ប៉ុន្តែសុខភាពនៅខ្សោយ តើខ្ញុំអាចទទួលអ្វីទៀត ពីមូលនិធិធានារ៉ាប់រងសង្គម?

ចម្លើយ៖ នៅក្នុងមាត្រា៦ នៃសារាចរណែនាំលេខ105/2016 ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ របស់ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការងារយុទ្ធជនពិការនិងសង្គម​កិច្ចបានកំណត់ថា៖ អ្នកធ្វើការត្រូវបានឈប់សម្រាកដើម្បីព្យាបាលជំងឺក្នុងរយៈពេល ៣០ថ្ងៃ។ អស់រយៈពេល ៣០ថ្ងៃបើសិនជាសុខភាពនៅខ្សោយ អ្នកបានសម្រាក​ថែម​១០​ថ្ងៃ​ទៀត ហើយប្រាក់ឧបត្ថម្ភគឺស្នើនឹង៣០%នៃប្រាក់គោល។

ដូច្នេះអ្នកបានឈប់សម្រាក៣៥ថ្ងៃហើយ និងក្នុងកំឡុងពេល៣០ថ្ងៃដំបូងដែលត្រឡប់ទៅធ្វើការវិញ តែសុខភាពនៅខ្សោយ អ្នកអាចសម្រាក១០ថ្ងៃទៀត ហើយប្រាក់ឧបត្ថម្ភគិតតាមការកំណត់ខាងលើ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរ មកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយនៃសែតកងទ័ពប្រជាជនលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អ៊ីម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Duy Hoan