leftcenterrightdel
រូបថតឧទាហរណ៍

 

ដោយសារមានលក្ខណៈពិសេស ហេតុដូច្នេះស្ថាប័នធានារ៉ាប់រងនេះត្រឹមតែបានបង្កើតឡើងជាស្ថាប័នដែលចំណុះក្រសួងការពារប្រទេសតែប៉ុណ្ណោះ ហើយគ្រប់គ្រងមុខសញ្ញាទទួលរបបគោលនយោបាយធានារ៉ាប់រងសង្គម ធានារ៉ាប់រងសុខភាពប្រមាណ ២ លាននាក់ដោយរួមមានទាំងសាច់ញាតិរបស់យោធិនទៅទៀត។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក ទោះបីជាក្របខ័ណ្ឌនៃបុគ្គលិកនៅមានកម្រិតក៏ពិតមែនក្តី តែការអនុវត្តតាមតម្រូវការបេសកកម្មនេះនៅតែមានការរីកលូតលាស់កាន់តែខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃដោយអាស្រ័យតាមការវិវត្តនៃច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ការធានា​រ៉ាប់រងសុខភាព។ ជាមួយគ្នានេះដែរ កម្មាភិបាល បុគ្គលិក យោធិនគ្រប់រូបរបស់ស្ថាប័នតែងតែខិតខំប្រឹងប្រែងប្តេជ្ញាចិត្តអនុវត្ត និងសម្រេចភារកិច្ចទាំងអស់ប្រកបដោយជោគជ័យ។

leftcenterrightdel
រូបថតឧទាហរណ៍

ស្រាវជ្រាវ លើកឡើងគំនិតផ្តួចផ្តើមជូនថ្នាក់ដឹកនាំយ៉ាងសកម្ម

តាំងពីថ្ងៃដំបូងបង្អស់នៃការបង្កើតឡើងមកម៉្លេះ បានទទួលការបញ្ជាណែនាំពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស អគ្គស្នងការដ្ឋាននយោបាយក្នុងការធ្វើការសិក្សា  ចងក្រងច្បាប់វិសោធនកម្មស្តីពីការធានារ៉ាប់រងសង្គមយោ ច្បាប់ស្តីពីការធានារ៉ាប់រងសុខភាព ស្ថាប័នធានារ៉ាប់រងសង្គមយោធាបានសកម្ម ម្ចាស់ការ ស្វិតស្វាញ ក្នុងការធ្វើជាសេនាធិការជួយលើកឡើងនូវគោលការណ៍ វិធានការជាច្រើនជូនថ្នាក់ដឹកនាំក្រសួងការពារប្រទេស ដើម្បីអនុវត្តបានល្អនូវបណ្តារបប និងគោលនយោបាយសម្រាប់គ្រប់មុខសញ្ញា ដែលកំពុងបម្រើការងារនៅក្នុងកងទ័ព។

បន្ទាប់ពីរយៈពេលខ្លីមួយនៃប្រតិបត្តិការពីខែមករា ឆ្នាំ២០០៩ ស្ថាប័នធានារ៉ាប់រងសង្គមយោធាបានម្ចាស់ការផ្តួចផ្តើមឡើងគំនិតស្នើឲ្យអនុវត្តការធានារ៉ាប់រងស្ម័គ្រចិត្តសម្រាប់និយោជិកជាប់កិច្ចសន្យាក្នុងជួរកងទ័ពទាំងមូល។ ភ្លាមៗនោះក្នុងឆ្នាំ២០១០នោះ ស្ថាប័នធានារ៉ាប់រងសង្គមយោធាបានស្នើសុំជាផ្លូវការជូនស្ថាប័នធានារ៉ាប់រងសង្គមជាតិវៀតណាម និងថ្នាក់ដឹកនាំក្រសួងការពារប្រទេសអនុញ្ញាតឲ្យស្ថាប័នធានារ៉ាប់រងសង្គមយោធាបានចេញប័ណ្ណធានារ៉ាប់រងសុខភាពដោយផ្ទាល់ជូនយោធិន១០០% ដែលកំពុងបម្រើការងារក្នុងជួរកងទ័ពដែរ។ ការដែលស្ថាប័នធានារ៉ាប់រងសង្គមយោធាបានសិទ្ធិចេញប័ណ្ណធានារ៉ាប់រងសុខភាពដោយផ្ទាល់ជូនយោធិននោះបានជួយសម្រួលដល់យោធិនទាំងមូល ហើយការចេញប័ណ្ណធានារ៉ាប់រងសុខភាពនោះមិនគ្រាន់តែត្រូវបានអនុវត្តទាន់ពេលប៉ុណ្ណោះទេ ថែមទាំងបានជួួយធានានូវអត្ថប្រយោជន៍របស់យោធិនប្រកបដោយល្អប្រសើរជាងពីមុនដែរ។

ការងារប្រមូលការធានារ៉ាប់រងសង្គមយោធា ការធានារ៉ាប់រងសុខភាពក៏ត្រូវបានធ្វើឲ្យមានរបៀបរៀបរយ ត្រឹមត្រូវតាមបទកំណត់ និងមានភាពជឿនលឿនជាងមុន។ ទោះបីជាប្រាក់ចំណូលពីការធានារ៉ាប់រងប្រចាំឆ្នាំធំក៏ដោយ ប៉ុន្តែប្រាក់ចំណូលប្រចាំឆ្នាំរបស់ស្ថាប័នធានារ៉ាប់រងសង្គមយោធាសុទ្ធតែសម្រេចបានលើសពីផែនការកំណត់ដែលត្រូវប្រគល់ដោយស្ថាប័នធានារ៉ាប់រងសង្គមជាតិវៀតណាមទៀតផង។ ចំណូលជាប្រចាំខែនៃការធានារ៉ាប់រងសង្គមយោធា ការធានារ៉ាប់រងសុខភាពដែលរួមទាំងការប្រាក់ដែលកើតឡើងជាយថាហេតុក្នុងគណនីចំណូល និងចំណាយដែលត្រូវបានផ្ទេរទៅស្ថាប័នធានារ៉ាប់រងសង្គមជាតិវៀតណាមគ្រប់គ្រងនោះត្រូវបានអនុវត្តយ៉ាងតឹងរឹងស្របតាមបទកំណត់។ លើសពីនេះ ការគ្រប់គ្រងយ៉ាងតឹងរឹងនៃឯកសារទូទាត់ ដោះស្រាយរបបនៃការធានារ៉ាប់រងសង្គមត្រូវបានគ្រប់គ្រងដាច់ដោយឡែកពីបណ្តាថវិកាផ្សេងៗ។  ការគ្រប់គ្រងឯកសារល្អបានជួយឲ្យរាល់ស្ថាប័ន អង្គភាពដែលគ្រប់គ្រងកម្មាភិបាល បុគ្គលិក និងគ្រប់គ្រងឯកសារបុគ្គលឲ្យកាន់តែល្អប្រសើរ និងតឹងរឹង។

ការធានាអត្ថប្រយោជន៍នៃការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាពសម្រាប់យោធិន

ប្រតិបត្ដិការក្រោមយន្តការថ្មី ការគ្រប់គ្រង ការអនុវត្តការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាពក្នុងកងទ័ពមានការរីកចម្រើនគួរឱ្យកត់សម្គាល់៖ អត្ថប្រយោជន៍នៃការធានារ៉ាប់រងសង្គមសម្រាប់យោធិន និយោជិកត្រូវបានធានាគ្រប់គ្រាន់ និងទាន់ពេលវេលាជាង។ ការគ្រប់គ្រងថវិកា ការធានារ៉ាប់រងសង្គមត្រូវបានតភ្ជាប់យ៉ាងម៉ឺងម៉ាត់ជាមួយនិងថវិកាការពារជាតិ។ ការប្រមូល ការទូទាត់នៃការធានារ៉ាប់រងសង្គម ការធានារ៉ាប់រងសុខភាពត្រូវបានអនុវត្តត្រឹមត្រូវតាមលំដាប់លំដោយ និងតាមការកំណត់នៃច្បាប់ស្តីពីការធានារ៉ាប់រងសង្គម ច្បាប់ធានារ៉ាប់រងសុខភាព។

ការលើកកម្ពស់គុណភាពក្នុងការងារបក្ស ការងារនយោបាយ

មិនត្រឹមតែអនុវត្តបានល្អនូវរាល់ភារកិច្ចអំពីជំនាញតែប៉ុណ្ណោះ ថែមទាំងស្ថាប័នធានារ៉ាប់រងសង្គមយោធាតែងតែបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការដឹកនាំ បញ្ជាចង្អុលលើកិច្ចការកសាងបក្សទាំងស្មារតី ទាំងនយោបាយទៀតផង។ របៀបរៀបរយក្នុងស្ថាប័នត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ព្រមទាំងជួរកម្មាភិបាលត្រូវបានធានាឲ្យមានគ្រប់ចំនួន មានគុណភាពល្អ មានលក្ខណៈចរិតល្អ។ បទកំណត់ បទបញ្ជាត្រូវបានបំពេញឲ្យកាន់តែសុក្រិត ដោយគណៈនាយកប្រតិបត្តិស្ថាប័នជាប្រចាំដើម្បីធ្វើជាមូលដ្ឋានរក្សារបៀបរបបធ្វើការរបស់ស្ថាប័ន។ ដោយមានការខិតខំប្រឹងប្រែងក្នុងរយៈពេល  ១០  ឆ្នាំកន្លងមកនេះ ស្ថាប័នធានារ៉ាប់រងសង្គមយោធាមានកិត្តិយសបានទទួលមេដាយពលកម្មថ្នាក់ទី៣នាឆ្នាំ២០១១។ មេដាយការពារមាតុភូមិថ្នាក់ទី៣នាឆ្នាំ២០១៣ ហើយនិងត្រូវបានក្រសួងការពារប្រទេស អគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាមផ្តល់រង្វាន់ជាច្រើននៅក្នុងចលនាប្រឡងប្រណាំងផងដែរ៕

 

បកប្រែដោយ Minh Trung