leftcenterrightdel
រូបថតឧទាហណ៍(nhandan.com)

អ្នកស្រី Nguyen Thi Mai  ជាយោធិនជំនាញកំពុងធ្វើការនៅអគ្គនាយកដ្ឋានឧស្សាហកម្មការពារជាតិសួរថា: ប្តីខ្ញុំមិនចូលរួមក្នុងការធានារ៉ាប់រងសង្គមទេ។ ខ្ញុំមានកូនពីរនាក់អាយុក្រោម៧ឆ្នាំឈឺត្រូវទៅដេកពេទ្យ(កូនអាយុ១ឆ្នាំដេកពេទ្យ​ពីថ្ងៃទី៦ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ កូនអាយុ៥ឆ្នាំដេកពេទ្យ​ពី១២ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៧ )។ ថ្ងៃឈប់សំរាកប្រចាំសប្តាហ៍របស់អង្គភាពខ្ញុំគឺថ្ងៃអាទិត្យ។ តើខ្ញុំបានឈប់សម្រាកដើម្បីមើលកូនក្នុងរយៈពេលប៉ុន្មានថ្ងៃ?

ចម្លើយ: យោងតាមសារាចរលេខ១០៥/២០១៦ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងការពារជាតិ ក្រសួងនគបាល  និងក្រសួងពលកម្ម-យុទ្ធជនពិការ និងសង្គមកិច្ចបានចែងថា៖ ពេលវេលាអ្នកធ្វើការឈប់សម្រាក់ដើម្បីមើលកូនឈឺបានអនុវត្តតាមការកំណត់នៃប្រការទី១ មាត្រា២៧ នៃច្បាប់ធានារ៉ាប់រងសង្គម។

យោងតាមការកំណត់ខាងលើនេះ ពេលវេសាដែលអ្នកស្រីឈប់សម្រាក់ដើម្បីមើលកូនពីរនាក់ឈឺនោះ គឺចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៧ គឺ២៥ថ្ងៃ តែលើកលែងបីថ្ងៃអាទិត្យ ពេលវេលាដែលអ្នកស្រីទទួលបានការជួយឧបត្ថមជាប្រាក់គឺ២២ថ្ងៃ។

អ្នកស្រី Nguyen Thi Xuan នៅខេត្ត Bac Giang សួរថា៖ ប្តីប្រពន្ធខ្ញុំ ធ្វើការជាមួយគ្នារនៅរោងចក្រមួយ និងចូលរួមការធានារ៉ាប់រង។ ខ្ញុំមានកូនអាយុ៧ឆ្នាំទៅដេកពេទ្យ១០ថ្ងៃ ទាំងខ្ញុំនិងប្តីខ្ញុំសូមឈប់ធ្វើការដើម្បីទៅមើលកូន។ តើយើងខ្ញុំបានឈប់សម្រាកដើម្បីមើលកូនឈឺយ៉ាងដូចម្តេច?

ចំលើយ៖ តាមមាត្រា២៧ នៃច្បាប់ធានារ៉ាប់រង បានកំណត់អំពីពេលវេលាឈប់សម្រាកដើម្បីមើលកូនឈឺដូចតទៅ៖ ពេលវេលាត្រូវបានឈប់សម្រាក់ដើម្បីមើលកូនឈឺក្នុងរយៈពេលមួយ​ឆ្នាំ​គឺ​២០​ថ្ងៃ​សម្រាប់​កូន​មានអាយុក្រោម៣ឆ្នាំ និង​​១៥​​ថ្ងៃ​សម្រាប់​កូន​មាន​អាយុ​ពី​៣ឆ្នាំដល់ក្រោម៧ឆ្នាំ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយនៃកាសែតកងទ័ពប្រជាជន នៅលេខ៧ វិធី Phan Dinh Phung ទីក្រុង Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; email: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Duy Hoan