leftcenterrightdel
គ្រូពេទ្យនៅមន្ទីពេទ្យយោធា១០៩ កំពុងពិនិត្យសុខភាពឲ្យសាច់ញាតិរបស់យោធិន (រូបថត៖baomoi.com)

ពលឯក Hoang Dang Ninh កងពលធំលេខ៣២៤ បានចែករំលែកថា៖ "គ្រួសារខ្ញុំកំពុងស្ថិតក្នុងស្ថានភាពលំបាក ឪពុករបស់ខ្ញុំមានជំងឺរបេងហើយម្តាយរបស់ខ្ញុំឈឺរហូត។ ពីមុនរាល់ពេលឪពុកម្តាយទៅព្យាបាលនៅមន្ទីរពេទ្យ គ្រួសារត្រូវខ្ចីប្រាក់។ ប៉ុន្តែតាំងពីពេលដែលខ្ញុំចូលបំរើកងទ័ពមក ឪពុកម្តាយខ្ញុំត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព ដូច្នេះការចំណាយបានកាត់បន្ថយជាច្រើនណាស់។ នេះគឺជាការលើកទឹកចិត្តមួយសម្រាប់ខ្ញុំ។ ខ្ញុំនឹងខិតខំប្រឹងប្រែងក្នុងការបំពេញកិច្ចការរបស់ខ្លួន”។

លោកវរសេនីយ៍ឯក Le Hong Nhan មេបញ្ជាការកងពលធំលេខ៣៤២ បានឲ្យដឹងថា៖ យោងតាមសារាចរលេខ 49 / 2016TTLT-BYT-BTC ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ ចែងថា៖ សាច់ញាតិរបស់នាយទាហាន នាយទាហានរង ពលទាហាន រួមមាន៖ ឪពុកបង្កើត ម្តាយបង្កើត;  ឪពុកបង្កើត ម្តាយបង្កើត របស់ប្រពន្ធ ឬ ប្តី; កូនចិញ្ចឹម កូនធម៌ដែលមានអាយុក្រោម ១៨ ឆ្នាំ;  កូនចិញ្ចឹម កូនធម៌អាយុ ១៨ ឆ្នាំឡើងទៅប៉ុន្តែត្រូវពិការដោយស្របតាមច្បាប់...ត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាព។ តាមការកំណត់នេះ ជារៀងរាល់ឆ្នាំគណៈកម្មាធិការបក្ស គណៈបញ្ជាការបានបញ្ជាឲ្យស្ថានប័នទទួលបន្ទុកអនុវត្តយ៉ាងល្អក្នុងការផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពជូនសាច់ញាតិរបស់យោធិន។ សាច់ញាតិយោធិន ១០០% នៅក្នុងអង្គភាពត្រូវបានផ្តល់ប័ណ្ណធានារ៉ាប់រងសុខភាពដោយស្របតាមច្បាប់៕

បកប្រែដោយ Duy Hoan