leftcenterrightdel
រូបថត ឧទាហរណ៍ (luatvietnam.vn)

 

ចម្លើយ៖ តាមមាត្រា ១ ប្រការទី ៤ សារចរអន្ដរក្រសួងលេខ 105/2016/TTLT-BQP-BCA-BLĐTBXH ចុះថ្ងៃទី ៣០ មិថុនា ឆ្នាំ ២០១៦ របស់ក្រសួងការពារប្រទេស ក្រសួងនគរបាល ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចបានកំណត់អំពីពេលវេលានៃការទទួលរបបឈឺថ្កាត់សម្រាប់យោធិនគឺលោកបានឈប់ធ្វើការនិងទទួលបានរបបឈឺថ្នាត់ដូចតទៅ៖ ក្នុងរយៈពេលទទួលរបបឈឺថ្កាត់តាមកំណត់ និងយោងតាមពេលវេលាព្យាបាលជំងឺនៅមណ្ឌលសុខភាព ក្នុងនោះចំនួនថ្ងៃបានឈប់ធ្វើការត្រូវបានទទួលរបបឈឺថ្កាត់។

លោកស្រី Nguyen Thi Hai គឺជាបុគ្គលិកយោធា និងធ្វើការនៅក្រុមហ៊ុនមួយចំណុះកងទ័ពជើងទឹកបានសួរថា៖ ក្រុមហ៊ុនបានកំណត់ថ្ងៃអាទិត្រជាថ្ងៃឈប់សម្រាកជារៀងរាល់សប្ដាហ៍។ ប្ដីប្រពន្ធខ្ញុំបានបំពេញការងារនៅក្រុមហ៊ុន និងមានកូនក្រោមអាយុ ៣ ឆ្នាំកំពុងឈឺថ្កាត់ ហើយត្រូវបានព្យាបាលនៅមន្ទីរពេទ្យពីថ្ងៃទី ១១ មករា ដល់ថ្ងៃទី ៥ កម្ភៈឆ្នាំ ២០១៧។ ដោយលក្ខណៈការងារ ប្ដី ប្រពន្ធខ្ញុំត្រូវតែរៀបចំពេលវេលាប្ដូរវេនគ្នាដើម្បីមើលថែកូន។ ខ្ញុំមើល ថែកូនពីថ្ងៃទី ១១ ខែមករា ដល់ថ្ងៃទី ១៧ ខែមករាឆ្នាំ ២០១៧ និងពីថ្ងៃទី ២៥ ខែមករា ដល់ថ្ងៃទី ៥ កម្ភៈឆ្នាំ ២០១៧ ប្ដីខ្ញុំត្រូវបានឈប់ធ្វើការ ដើម្បីមើលថែកូនពីថ្ងៃទី ១៨ មករា ដល់ថ្ងៃទី ២៤ មករា ឆ្នាំ ២០១៧។ តើប្ដីប្រពន្ធខ្ញុំបានទទួលរបប មើលថែកូនឬទេ? តើពេលវេលាត្រូវបានគិតដូចម្ដេច?

ចម្លើយ៖ តាមកំណត់នៅចំណុច b មាត្រា ១ ប្រការ ៥ សារាចរលេខ 59/2015/TT-BLĐTBXH ចុះថ្ងៃទី ២៩ ធ្នូ ឆ្នាំ ២០១៥ របស់ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច៖ ករណីដែលប្ដីនិងប្រពន្ធលោកចូលរួមបង់ធានារ៉ាប់រងសង្គមគឺទាំងប្ដីនិងប្រព័ន្ធប្ដូរវេនឈប់សម្រាកពីការងារ ដើម្បីមើលថែកូន ហើយពេលវេលាដែលទទួលបានរបបនៅពេលកូនឈឺថ្កាត់ក្នុងរយៈពេល ១ ឆ្នាំរបស់ប្ដី ឬ ប្រពន្ធតាមកំណត់នៅមាត្រា ១ ប្រការ ២៧ នៃច្បាប់ធានារ៉ាប់រងសង្គម។

យោងតាមកំណត់ខាងលើនេះ ប្ដីនិងប្រពន្ធបានទទួលរបបឈប់សម្រាកពីការងារ ដើម្បីមើលថែកូន ដោយមានពេលវេលាដូចតទៅ៖ លោកស្រី Nguyen Thi Hai បានឈប់សម្រាកមើលថែកូនគឺ ១៧ ថ្ងៃ ដកទៅ ៣ ថ្ងៃ ជាថ្ងៃឈប់សម្រាកជារៀងរាល់សប្ដាហ៍ ដូច្នេះរយៈពេលបានទទួលរបបធានារ៉ាប់រងគឺ ១៤ ថ្ងៃ ហើយប្ដីរបស់លោកស្រីបានឈប់សម្រាកមើលថែកូន ៧ ថ្ងៃ ដកទៅ ១ ថ្ងៃក្នុង​សប្ដាហ៍ ដូច្នេះពេលវេលាដែលទទួលបានរបបឈឺថ្កាត់របស់ប្ដីលោកស្រីគឺ ៦ ថ្ងៃ។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជននៅអស័យដ្ឋានលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Pham Diep