leftcenterrightdel
ព្យាបាលជំងឺដោយបានទទួលរបបធានារ៉ាប់រងសង្គម (រូបថត៖ vnanet.vn)

*បងស្រី Trinh Thi An មកពីស្រុក Luc Ngan ខេត្ត Bac Giang បានសួរថា៖ ខ្ញុំជានិយោជិតចុះកិច្ចសន្យាធ្វើជាបុគ្គលិកការិយាល័យនៃក្រុមហ៊ុនមួយ។ ខ្ញុំបានចូលរួមកាតព្វកិច្ចធានារ៉ាប់រងសង្គមបានរយៈពេល ៦ ឆ្នាំហើយ។ ខ្ញុំត្រូវគ្រោះថ្នាក់ ហើយត្រូវឈប់សំរាកពីការងារពីរខែហើយ។ ដូច្នេះតើខ្ញុំមានសិទ្ធិបានទទួលរបបឈឺថ្កាត់ឬទេ ហើយនិងពេលវេលាត្រូវបានគណនា ដោយរបៀបណា?

ចម្លើយ: យោងតាមការកំណត់ក្នុងកថខ័ណ្ឌ១ មាត្រា ២៥ នៃច្បាប់ស្តីពីធានារ៉ាប់រងសង្គមឆ្នាំ២០១៤ នោះ គឺបងស្រីមានសិទ្ធិទទួលបានរបបឧបត្ថម្ភចំពោះការឈឺថ្កាត់ដែលត្រូវបានអនុវត្តតាមការកំណត់នៅចំណុចក ក កថខ័ណ្ឌ១ មាត្រា២៦ នៃច្បាប់ស្តីពីធានារ៉ាប់រងសង្គម ឆ្នាំ២០១៤ ជាក់ស្តែងដូចខាងក្រោម៖ “និយោជិតដែលធ្វើការក្រោមលក្ខខ័ណ្ឌធម្មតាមានសិទ្ធិទទួលបាន ៣០ ថ្ងៃលុះត្រាតែបានចូលរួមក្នុងធានារ៉ាប់រងសង្គមមានតិចជាង ១៥ ឆ្នាំ, ៤០ ថ្ងៃលុះត្រាតែបានចូលរួមក្នុងធានារ៉ាប់រងសង្គម ក្នុងរង្វង់ ១៥-៣០ ឆ្នាំ,  ៦០ ថ្ងៃលុះត្រាតែបានចូលរួមក្នុង ធានារ៉ាប់រងសង្គមក្នុងរង្វង់ ៣០ ឆ្នាំឡើងទៅ”។

ករណីបងស្រីចូលរួមក្នុងធានារ៉ាប់រងសង្គមបាន ៦ ឆ្នាំ ហើយហេតុដូច្នេះនឹងទទួលបានរបបធានារ៉ាប់រងសង្គមជាអតិបរមាគឺ ៣០ ថ្ងៃ លុះត្រាតែមានបែបបទយ៉ាងពេញលេញតាមការកំណត់។

* លោកស្រី Hoang Thi Bich នៅស្រុក Ung Hoa ទីក្រុងហាណូយបានសួរថា: ខ្ញុំជានិយោជិតចុះកិច្ចសន្យាមិនកំណត់រយៈពេល ហើយបានចូលរួមការធានារ៉ាប់រងសង្គម ១៨ ឆ្នាំហើយ ខ្ញុំជាកម្មករធ្វើជ័រប្លាស្ទិក ស្ថិតក្នុងបញ្ជីមុខរបរធ្ងន់ធ្ងរ និងងាយជួបគ្រោះថ្នាក់។ ដូច្នេះ តើក្នុងមួយឆ្នាំខ្ញុំទទួល បានប៉ុន្មានថ្ងៃឈប់សំរាកជាអតិបរមាពីការឈឺថ្កាត់ និងរបបទទួលយ៉ាងដូចម្តេច?

ចម្លើយ: យោងតាមការកំណត់ក្នុងកថខ័ណ្ឌ១ មាត្រា ២៥ នៃច្បាប់ស្តីពីធានារ៉ាប់រងសង្គមឆ្នាំ២០១៤ នោះ គឺបងស្រីមានសិទ្ធិទទួលបានរបបឧបត្ថម្ភចំពោះការឈឺថ្កាត់ដែលត្រូវបានអនុវត្តតាមការកំណត់នៅចំណុចក ក កថខ័ណ្ឌ១ មាត្រា២៦ នៃច្បាប់ស្តីពីធានារ៉ាប់រងសង្គម ឆ្នាំ២០១៤ ជាក់ស្តែងដូចខាងក្រោម៖

- ទាក់ទងនឹងរយៈពេលនៃការទទួលរបបពីការឈឺថ្កាត់នោះ៖ និយោជិតដែលធ្វើការកម្រិតធ្ងន់ធ្ងរ ការងារ គ្រោះថ្នាក់ដោយត្រូវបានកំណត់ក្នុងបញ្ជីរបស់ ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ច ក្រសួងសុខាភិបាល ឬធ្វើការនៅក្នុងកន្លែងដែលមាន មេគុណចាប់ពី ០.៧ ឡើងទៅ ត្រូវទទួលបាន ៤០ ថ្ងៃ ឈប់សំរាកពីការឈឺថ្កាត់លុះត្រាតែបានចូលរួមក្នុងការធានារ៉ាប់រងសង្គមក្នុងរង្វង់ក្រោម១៥ឆ្នាំ, ៥០ ថ្ងៃលុះត្រាតែបានចូលរួមក្នុងការធានារ៉ាប់រងសង្គមក្នុងរង្វង់១៥-៣០ឆ្នាំ, ៧០ ថ្ងៃលុះត្រាតែបានចូលរួមក្នុងការ ធានារ៉ាប់រងសង្គមក្នុងរង្វង់ ៣០ ឆ្នាំឡើងទៅ។

រីឯកម្រិតដែលបានទទួលរបបធានារ៉ាប់រងសង្គមនោះ គឺស្មើនឹង ៧៥% នៃប្រាក់ខែដែលធ្វើជាមួលដ្ឋានក្នុងការចូលរួមការធានារ៉ាប់រងសង្គមនៃខែមុនពេលឈប់សំរាកពីការងារដោយឈឺថ្កាត់។

ករណីបងស្រីចូលរួមក្នុងធានារ៉ាប់រងសង្គមបានជិត ១៥ ឆ្នាំហើយ ហេតុដូច្នេះរយៈពេលដែលទទួលបានរបបនៃការធានារ៉ាប់រងដោយការឈឺថ្កាត់នោះគឺ ៤០ ថ្ងៃជាអតិបរមា។ កម្រិតដែលបានទទួលរបបធានារ៉ាប់រងសង្គមនោះ គឺស្មើនឹង ៧៥% នៃប្រាក់ខែដែលធ្វើជាមូលដ្ឋានក្នុងការចូលរួមការធានារ៉ាប់រងសង្គមនៃខែមុនពេលឈប់សំរាកពីការងារដោយឈឺថ្កាត់។

អស់លោកអ្នកអាចផ្ញើព័ត៌មាន និងសំណួរដែលចង់ទទួលការពន្យល់ ឬ អធិប្បាយមកកាន់ការិយាល័យកិច្ចការបក្ស និងកិច្ចការនយោបាយ កាសែតកងទ័ពប្រជាជនលេខ 7, Phan Dinh Phung, Ha Noi ។ ទូរស័ព្ទ: 069.696.514; 024.37478610; អីុម៉ែល: chinhtriqdnd@yahoo.com.vn ៕

បកប្រែដោយ Minh Trung