ចម្លើយ: ខ្លឹមសារដែលមិត្តអ្នកអានបានសួរ ត្រូវបានកំណត់ក្នុងមាត្រា៤ នៃសារាចរលេខ៥៦/២០១៧/ TT-BYT ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ របស់ក្រសួងសុខាភិបាលដែលមានបញ្ជាក់អំពីការអនុវត្តច្បាប់ស្តីពីធានារ៉ាប់រងសង្គម និងច្បាប់ស្តីពីសុវត្ថិភាពអនាម័យពលម្មក្នុងវិស័យសុខាភិបាល។  ជំងឺដែលទទួលបានការធានារ៉ាប់រងសង្គមម្តងគត់រួមមាន:

១. ជំងឺមហារីក ខ្វិន ក្រិនថ្លើម ឃ្លង់ របេង ឆ្លងមេរោគ HIV អេដស៍ រួមជាមួយនេះគឺ មិនអាចគ្រប់គ្រងដោយខ្លួនឯងបាន ឬមិនធ្វើសកម្មភាពមួយចំនួនដោយខ្លួនឯងបានដូចជា ដើរ ស្លៀកពាក់ជាដើម  និងមិនអាចធ្វើសកម្មភាពជាប្រចាំថ្ងៃផ្ទាល់ខ្លួនផ្សេងៗទៀតដោយខ្លួនឯងបាន ដែលត្រូវមានអ្នកថែទាំទាំងស្រុង។

២. ជំងឺផ្សេងៗក្រៅពីជំងឺដែលមានចែងក្នុងចំណុច១ នៃមាត្រានេះ មានការខ្សោយសមត្ថភាពធ្វើការឬពិការចាប់ពី៨១%ឡើងទៅ និងមិនអាចគ្រប់គ្រងដោយខ្លួនឯងបានឬមិនធ្វើសកម្មភាពមួយចំនួនដោយខ្លួនឯងបានដូចជា ដើរ ស្លៀកពាក់ជាដើម  និងមិនអាចធ្វើសកម្មភាពជាប្រចាំថ្ងៃផ្ទាល់ខ្លួនផ្សេងៗទៀតដោយខ្លួនឯងបាន ដែលត្រូវមានអ្នកថែទាំទាំងស្រុង។

បកប្រែដោយ Duy Hoan