ថ្លែងមតិនៅពិធីចុះហត្ថលេខា លោក Nguyen Van The រដ្ឋមន្ដ្រីក្រសួងគមនាគមន៍ និងដឹកជញ្ជូនវៀតណាមសង្កត់ធ្ងន់ថា គំរោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍មានសារសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច ប្រកបដោយចីរភាពនៅវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃពិធីចុះហត្ថលេខា

លោក Craig Chittick ឯកអគ្គរដ្ឋទូតអូស្ដា្រលី បានឲ្យដឹងថា កម្មវិធីជួយឧបត្ថម្ភខាងបច្ចេកទេសគមនាគមន៍នេះបានគូសបញ្ជាក់ពីដំណាក់កាលថ្មីក្នុងកម្មវិធីជំនួយរបស់អូស្ដ្រាលី។ លោកសង្កត់ធ្ងន់ថា “យើងខ្ញុំធ្វើការជាមួយវៀតណាម ដើម្បីធានាឲ្យគម្រោងទាំងអស់នេះបានទាក់ទាញអ្នកវិនិយោគបរទេស ព្រមទាំងការអនុវត្ដគម្រោងបានដំណើរការយ៉ាងឆាប់រហ័សដែរ។ ប្រការនេះបង្ហាញពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចរវាងអូស្ដ្រាលី និងវៀតណាម”។

កម្មវិធីនេះនឹងជួយបង្កើនកិច្ចសហប្រតិបត្ដិការរវាងអង្គការនានាដែលមានទាក់ទងនឹងវិស័យគមនាគមន៍របស់អូស្ដ្រាលី និងក្រសួងគមនាគមន៍ និងដឹកជញ្ជូនវៀតណាម សំដៅចែករំលែកបទពិសោធន៍លើវិស័យគមនាគមន៍។ កម្មវិធីនេះនឹងជួយឧបត្ថម្ភវៀតណាមសម្រាប់ការអនុវត្តគម្រោងផ្លូវគោកធំចំនួន៥ ក្នុងដំណាក់កាល ២០១៨  - ២០២២ ៕

បកប្រែដោយ Pham Diep