ទោះបីជាដូច្នេះ នាបច្ចុប្បន្ននេះ នៅមានគ្រួសារមួយចំនួនគ្មានការងារធ្វើដោយស្ថិរភាព និងកង្វះដីដាំដុះនៅឡើយ។ អនុវត្តកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច លប់បំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រនៅភូមិសាស្រ្ត បណ្ដាប៉ុស្ដិ៍ការពារព្រំដែនបានអនុវត្តគម្រោងប្រកបដោយប្រសិទ្ធិភាពក្នុងនោះមានគម្រោងចំនួន ៤ ដែលជួយគ្រួសារជនជាតិខ្មែរអភិវឌ្ឍសេដ្ឋកិច្ចតាមគ្រួសារបានទទួលប្រសិទ្ធិភាពខ្ពស់។ ថ្មីៗនេះ កងទ័ពការពារព្រំដែនខេត្តបានចលនារៃអង្គាសប្រាក់សម្រាប់សាងសង់ស្ពានចារាចរចំនួន៥ និងផ្ទះរាប់សិបខ្នងជូនឲ្យប្រជាជនខ្មែរ។

leftcenterrightdel
 កងទ័ពការពារព្រំដែនខេត្ត Ca Mau រៀបចំពិនិត្យជម្ងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃឲ្យប្រជាជនជនជាតិខ្មែរនៅឃុំ Khanh Hoi នៃស្រុក U Minh


ក្នុងរយៈពេលជាច្រើនឆ្នាំនេះ កងទ័ពការពារព្រំដែនខេត្ត Ca Mau បានរក្សាថ្នាក់រៀនមួយនៅកោះ Hon Chuoi ឲ្យកុមារនៅលើកោះនេះ ក្នុងនោះកុមារជនជាតិខ្មែររាប់រយនាក់។ ប៉ុសិ៍្តការពារព្រំដែនបានសហការជាមួយសមាគមនារីឃុំ Nguyen Viet Khai ស្រុក Phu Tan បើកថ្នាក់បង្រៀនអក្សរឲ្យនារីជនជាតិខ្មែរទៀតផង។

ប៉ុសិ៍្តការពារព្រំដែន Song Doc ស្រុក Tran Van Thoi បានធ្វើសេនាធិការឲ្យតំបន់មូលដ្ឋាន និងធានាឲ្យកុមារជនជាតិខ្មែរជិត ៣០០ នាក់ធ្វើសំបុត្រកំណើតដើម្បីមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទៅសាលារៀន និងធានានូវផលប្រយោជន៍របស់ប្រជាពលរដ្ឋ។ ជារាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីតេតប្រពៃណីរបស់ប្រជាជនជនជាតិខ្មែរ អង្គភាពនានារៀបចំពិនិត្យជម្ងឺ ផ្ដល់ថ្នាំដោយឥតគិតថ្លៃ និងសួរសុខទុក្ខ ប្រគល់អំណោយឲ្យប្រជាជននៅភូមិសាស្រ្ត។

កងទ័ពការពារព្រំដែនខេត្ត Ca Mau បានចូលរួមកសាងមូលដ្ឋាននយោបាយនៅភូមិសាស្រ្ត ពង្រីកតួនាទី របស់កម្មាភិបាលនៅភូមិសាស្រ្ត ជាពិសេសគឺកម្មាភិបាលជនជាតិខ្មែរ។ អាស្រ័យហេតុនេះ ចលនាការពារសន្តិសុខនៃមាតុភូមិរបស់ប្រជាជនជនជាតិខ្មែរនៅខ្សែព្រំដែនតាមព្រំដែនសមុទ្រនៅខេត្ត Ca Mau ទទួលប្រសិទ្ធិភាពខ្ពស់ជានិច្ច៕

បកប្រែដោយ Thuy Anh