លិខិតតូបករណ៍នៃមហាសន្និបាតលើកទី ១២ របស់បក្សបានថ្លែងថា  “ក្នុងការកសាង និងអនុវត្តនូវរាល់គោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ត្រូវយកចិត្តទុកដាក់ឲ្យបានសមរម្យដល់ជនរួមជាតិដែលជាជនជាតិភាគតិចនៅតំបន់ភ្នំខ្ពស់ ឬក៏តំបន់ឆ្ងាយដាច់ស្រយាល ដើម្បីធានាអភិវឌ្ឍន៍សង្គមដោយចីរភាព”។

leftcenterrightdel
កម្មាភិបាលកងពលលេខ១៦ ជូនអំណោយដល់ជនជាតិភាគតិចនៅឃុំ Dak Ngo ស្រុក Tuy Duc ខេត្ត Dak Nong (រូបថត៖Dak Nong Online)

ក្នុងស្មារតីនេះ តំបន់មូលដ្ឋាន និងកងកម្លាំងប្រដាប់អាវុធដែលឈរជើងនៅតំបន់ Tay Nguyen បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តមហាសន្និបាតទី ១២ របស់បក្ស ដោយមាន សកម្មភាពនិងការងារជាក់ស្តែងសំដៅរក្សាស្ថិរភាព និងអភិវឌ្ឍន៍ជនរួមជាតិ  Tay Nguyen។ ចុងឆ្នាំ ២០១៥ និងដើមឆ្នាំ ២០១៦ នៅតំបន់ Tay Nguyen ត្រូវប្រឈមមុខនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ យ៉ាងណាក្តីមុខមាត់នៃខឿនសេដ្ឋកិច្ច-សង្គមក្នុងតំបន់នេះក៏បានបែ្រប្រួលយ៉ាងសកម្ម ផងដែរ។ នេះជាលទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តរបស់បក្សចូលក្នុងសង្គម ក៏ដូចជា ធ្វើឲ្យសក្តិសមទៅនឹងលក្ខណៈពិសេស មុខងារ និងភារកិច្ចនៅតំបន់មូលដ្ឋាន។

ឈរជើងក្នុងតំបន់ Tay Nguyen ខាងត្បូង និងទិសពាយ័ព្យនៃតំបន់ Nam Bo ខាងកើតអង្គទ័ពលេខ១៦ បានសហការយ៉ាងជិតស្និទជាមួយបញ្ជាការដ្ឋានខេត្ត Tay Nguyen រួមទាំងបណ្តាខេត្ត Binh Phuoc – Dak Nong – Dak Lak ក្នុងការកសាងកម្មវិធីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១២ របស់បក្សក្នុងឆ្នាំ២០១៦ ដោយមានខ្លឹមសារ ជា ជាក់ស្តែង។

leftcenterrightdel
ក្រុមការងារនៃមន្ទីរពេទ្យយោធា-ប្រជាជនលេខ១៦ ពិនិត្យជំងឺ និងចែកថ្នាំឥតគិតថ្លៃឲ្យជនជាតិភាគតិច

ក្នុងពេលមានគ្រោះរាំងស្ងួតយ៉ាងតឹងរឹង ដែលបានកើតឡើងស្ទើរតែនៅទូទាំងតំបន់ Tay Nguyen អង្គទ័ពលេខ១៦ បានជួយប្រជាជនទប់ស្កាត់គ្រោះរាំងស្ងួត សង្គ្រោះដំណាំ និងសត្វចិញ្ចឹម ដោយមានដំណោះស្រាយទៅស្វែងរកប្រភពទឹកនិងប្រើម៉ាស៊ីនបូមជាបន្ទាន់ ដើម្បីជួយបងប្អូនស្រោចស្រប និង រក្សាសំណើមឲ្យដំណាំទាំងអស់។ មិនត្រឹមតែប៉ុណ្ណោះ អង្គទ័ពលេខ ១៦ បានសហការយ៉ាងស្អិតល្មួតជាមួយ អាជ្ញាធរមូលដ្ឋាន ថែទាំសុខភាពជនរួមជាតិឲ្យបានល្អ។ បច្ចុប្បន្ននេះ មន្ទីរពេទ្យយោធា-ប្រជាជនលេខ ១៦ និងមណ្ឌលសុខាភិបាល បានព្យាបាល ជំងឺឲ្យរាប់ពាន់នាក់រាល់ឆ្នាំ ក្នុងនោះ មាន ៧០% ជាបងប្អូនជាជនជាតិភាគតិចក្នុងតំបន់នេះ។ គិតពីដើមឆ្នាំ២០១៦ រហូតដល់ បច្ចុប្បន្ន ជាពិសេសក្នុងឱកាសរំលឹកខួបទី៦៩នៃទិវាយុទ្ធជនពលី-យុទ្ធជនពិការ អង្គទ័ពលេខ១៦ នេះបានពិនិត្យជំងឺ៣លើក និង ចែកថ្នាំដោយឥតគិតថ្លៃជូនដល់បងប្អូន ជនជាតិនៅបណ្តាស្រុកដូចជា Bu Dop - Loc Ninh - Bu Dang (ខេត្ត Binh Phuoc) - Tuy Duc (ខេត្ត Dak Nong)។

គោលដៅនិងភារកិច្ចក្នុងរយៈពេល៥ឆ្នាំ (២០១៦-២០២១) បក្សយើងបាន បង្ហាញច្បាស់ថា «លើកកំពស់ប្រសិទ្ធភាពនៅតំបន់សេដ្ឋកិច្ច-ការពារប្រទេស និងអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដោយចីរភាពតាមតំបន់ជាប់ព្រំដែន ព្រមទាំងនៅកោះសម្រុទជាដើម; តភ្ជាប់យ៉ាងស្អិតល្មួតរវាងគោលនយោបាយសេដ្ឋកិច្ចជាមួយគោលនយោបាយសង្គម-អភិវឌ្ឍសេដ្ឋកិច្ច ដើម្បីលើកស្ទួយគុណភាពជីវភាពរស់នៅរបស់ប្រជាជន។ល។»  នេះក៏ជាគោលដៅ ក៏ដូចជា ទិសដៅរបស់អង្គទ័ពលេខ១៦ ដើម្បីពង្រឹងការពារប្រទេស-សន្តិសុខឲ្យបាន រឹងមាំ និងថែទាំជនរួមជាតិ-ជនជាតិភាគតិច ក្នុងតំបន់ឲ្យបានល្អប្រសើរ។

leftcenterrightdel
កម្មាភិបាលនិងយុទ្ធជនកំពុងបណ្តុះបណ្តាលវិជ្ជាជីវៈឲ្យបងប្អូនជនជាតិភាគតិច

មុខមាត់តំបន់ Tay Nguyen និយាយរួម និង តំបន់នៅឆ្ងាយដាច់ស្រយាល នៅខេត្ត Binh Phuoc និយាយដោយឡែក មានការរីកចម្រើនដូចនេះគឺ ដោយសារមានការរួមចំណែកមិនតិចពីកងកម្លាំងប្រដាប់អាវុធទេ ក្នុងនោះមានកងពលលេខ១៦។ សព្វថ្ងៃនេះ កងពលលេខ១៦ បន្តជំរុញគ្រប់ វិធានការ ដើម្បីអនុវត្តឲ្យបានជោគជ័យនូវសេចក្តីសម្រេចចិត្តសន្និបាតលើកទី ១២ របស់បក្ស ក្នុងស្មារតីផ្លាស់ប្តូរជាថ្មី សាមគ្គីភាព ស្រុះចិត្តគ្នា ព្រមទាំងរួមសហការយ៉ាងជិតស្និទជាមួយតំបន់មូលដ្ឋាន ដើម្បីថែទាំជីវភាពរស់នៅ របស់ជនរួមជាតិ-ជនជាតិភាគតិចដែលរស់នៅឆ្ងាយដាច់ស្រយាល ម្យ៉ាង ទៀត ពង្រីកបន្ថែមទៀតនូវមុខរបរ ដើម្បីជំរុញទំនុកចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ ប្រជាជនចំពោះបក្ស ក៏ដូចជា ទំនាក់ទំនងយ៉ាងស្និទស្នាល រវាងកងទ័ព និង ប្រជាជនផងដែរ។              

បកប្រែដោយ Van Hoa

អត្ថបទរបស់វរសេនីយ៍ឯក Pham Ngoc Tuan មេបញ្ជាការអង្គទ័ពលេខ១៦