លោក Phan Khanh ប្រធានគណៈកម្មាធិការប្រជាជនឃុំ Phong Hai បានចែករំលែកដោយសេចក្តីសប្បាយចិត្តថា « ដោយមានការជួយឧបត្ថម្ភពីបញ្ជាការដ្ឋានយោធាខេត្ត ជាពិសេសពី កម្មាភិបាល យុទ្ធជនកងកំលាំងប្រដាប់អាវុធស្រុក និង កងវរសេនាធំលេខ ៦ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ឃុំបានទទួលបន្ថែមនូវសំណង់ជាច្រើនដើម្បីបម្រើជីវភាពរស់នៅប្រជាជន និងបង្កបង្កើនផលជាដើម។ ប្រជាជនតំបន់មូលដ្ឋាន អ្នកណាក៏សប្បាយត្រេតអរចំពោះជីវភាពថ្មីផងដែរ ដោយសារមានការរួមដៃរបស់កងទ័ពអ៊ំហូ»។

Phong Hai គឺជាឃុំមួយនៅតំបន់ជាយសមុទ្រដែលនៅតែជួបការលំបាកជាច្រើនក្នុងការអភិវឌ្ឍន៍សេដ្ឋកចិ្ច - សង្គមនៅស្រុក Phong Dien ។ អនុវត្តតាមកម្មវិធីគោលដៅជាតិស្តីពីការកសាងជនបទថ្មី  ឃុំ Phong Hai បានផ្តោតសំខាន់លើការដោះស្រាយបញ្ហាអំពីហេដ្ឋារចានាសម្ព័ន្ធ ពិសេសជា ប្រព័ន្ធចរាចរណ៍នៅជនបទ។

leftcenterrightdel
កម្មាភិបាល យុទ្ធជន នៃបញ្ជាការដ្ឋានយោធាខេត្ត Thua Thien - Hue ជួយប្រជាជនសាងសង់ផ្លូវនៅឃុំ Thuong Quang ស្រុក Nam Dong

ព្រមជាមួយឃុំ Phong Hai កងកម្លាំងប្រដាប់អាវុធខេត្ត Thua Thien – Hue នៅតែជួយឧបត្ថម្ភដល់ឃុំទាំង ១៣ ក្នុងការកសាងជនបទថ្មីដោយមានស្មារតី «រួមកំលាំងអស់ពីចិត្តអស់ពីថ្លើម»។ លោក Ho Van Dong លេខាគណៈកម្មាធិការបក្សឃុំ Thuong Quang ស្រុក Nam Dong បានចែករំលែកថា «ក្នុងការកសាង ជនបទថ្មីនៅតំបន់មូលដ្ឋាន ដោយមានការជួយឧបត្ថម្ភយ៉ាងក្លៀវក្លា និង មានការទទួលខុសត្រូវខ្ពស់ពីកម្មាភិបាល យុទ្ធជនកងកំលាំងប្រដាប់អាវុធ ដូច្នេះសំណង់ជាច្រើនត្រូវបានសាងសង់បង្ហើយយ៉ាងឆាប់រហ័ស និងធានាគុណភាពដើម្បីបំរើជីវភាពរបស់ប្រជាជនជាជាក់ស្តែង។ គិតរហូតដល់សព្វថ្ងៃនេះ ឃុំ Thuong Quang សម្រេចបាន ១៨/១៩ លក្ខណៈវិនិឆ្ឆ័យនៃជនបទថ្មី និងឃុំបន្តខំប្រឹងប្រែងសំរេចបានគោលដៅនាចុងឆ្នាំ២០១៦។»

គិតពី ឆ្នាំ២០១៥ ដល់ សព្វថ្ងៃនេះ លទ្ធផលដែលកងកម្លាំង ប្រដាប់អាវុធខេត្ត Thua Thien Hue សម្រេចបាន គឺបានចូលរួមថ្ងៃឈ្នួលចំនួន ៣,០០០ ថ្ងៃ និង ជួយឧបត្ថម្ភទឹកប្រាក់ចំនួន ២៥០ លានដុង ដើម្បីជួយសាងសង់ និង ចាក់ផ្លូវបេតុងមានប្រវែង ១៣ គីឡូម៉ែត្រ; ជួសជុលផ្ទះ ៣០ ខ្នងសំរាប់ក្រុមគ្រួសារ ដែលមាន       គុណូបការៈ ព្រមទាំង ពិនិត្យជំងឺនិងចែកថ្នាំដោយឥតគិតថ្លៃដល់ប្រជាជន ១,០០០ នាក់ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីវៀតណាម មានតំលៃសរុបរាប់រយលានដុងផងដែរ។

បកប្រែដោយ Van Hoa