leftcenterrightdel
                                    រូបថត: ឧទាហរណ៍ (តាម TTXVN)

ក្នុងឆមាសទី ១  កម្មាភិបាល និងយុទ្ធជនក្នុងកងទ័ពទាំងមូលមានចំនួនជិត ៨,៩០០នាក់ បានចូលរួមហ្វឹកហ្វឺន និងជួយធ្វើផ្លូវជនបទមានប្រវែង ៦ គីឡូម៉ែត្រ  ស្ដារប្រឡាយមានប្រវែង ៦,៥ គីឡូម៉ែត្រ ប្រមូលផលស្រូវដំណាំ ធ្វើចំការប្រមាណ ១៣ហិកតា ឲ្យប្រជាជននិងជួសជុលបន្ទប់រៀនចំនួន ២០បន្ទប់។ អង្គភាពទាំងឡាយបានរៀបចំសកម្មភាពចុះសួរសុខទុក្ខ និងជូនអំណោយដល់អ្នកមានគុណបំណាច់ ដោយក្នុងទឹកប្រាក់សរុបជាង ៤,៩ ពាន់លានដុង ព្រមទាំងពិនិត្យសុខភាព និងផ្ដល់ថ្នាំដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋចំនួន ៨៨៥នាក់ និងជួយឧបត្ថម្ភដល់មូលនិធិ “ទិវាជួយឧបត្ថម្ភជនក្រីក្រ” ចំនួន ១៣០ លានដុង “និងមូលនិធិជួយឧបត្ថម្ភដល់មូលដ្ឋានក្រីក្រ” ចំនួន ២១៤ លានដុង និងសង់ផ្ទះមេត្ដាធម៌ជូនយុទ្ធជនមានជីវភាពលំបាក ក៏ដូចជាជួសជុលទីបញ្ចុះសព្វយុទ្ធជនពលីចំនួន ១០ ផងដែរ៕

បកប្រែដោយ Pham Diep