នេះគឺជាអំណោយរបស់យុវវ័យផ្តល់ជូនគ្រួសារលោកស្រី Nguyen Thi Mai  ជាភរិយារបស់យុទ្ធជនពលី និងគ្រួសាររបស់លោកស្រី Nguyen Thi Ngai ដែលជាគ្រួសារក្រីក្រ។ ផ្ទះនីមួយៗមានតម្លៃ ៨០ លានដុង គ្រោងនឹងសម្រេច ហើយសម្ពោធដាក់ឲ្យប្រើប្រាស់នៅខែមិថុនា ឆ្នាំ២០១៩ ខាងមុខនេះ។

leftcenterrightdel
ពិធីបើកការដ្ឋានសាងសង់ផ្ទះសម្រាប់ជូនគ្រួសារទទួលរបបពីរដ្ឋ (រូប​ថត៖ doanthanhnien.vn)

* សម្ព័ន្ធយុវជនខេត្ត Dac Nong បានរៀបចំកម្មវិធី "ទិវាជួបជុំ" និងខែមីនានៅតំបន់ព្រំដែន ហើយផ្តល់អំណោយចំនួន១៣ចំណែកជូនគ្រួសារទទួលរបបពីរដ្ឋ និងអំណោយចំនួន ២០ ចំណែកជូនសិស្សានុសិស្សដែលមានជីវភាពរស់នៅជួបការលំបាក។ ក្រៅពីនេះ សមាជិកសម្ព័ន្ធយុវជន និងយុវជនបានទៅអុជធូប ដាក់កម្រងផ្កា គោរពវិញ្ញាណក្ខ័ន្ធយុទ្ធជនដែលបានពលីជិវិតក្នុងសម័យសង្គ្រាមការពារព្រំដែននៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វា Bu Prang និងចូលរួមដាំដើមឈើហូបផ្លែចំនួន ៨០ ដើម នៅប៉ុស្តិ៍ការពារព្រំដែនច្រកទ្វា Bu Prang។

leftcenterrightdel
សម្ព័ន្ធយុវជនខេត្ត Dac Nong ផ្តល់​អំណោយជូនសិស្សានុសិស្សដែលមានជីវភាពរស់នៅជួបការលំបាក (រូប​ថត៖ doanthanhnien.vn)

* យុវជន នៃកងពលតូចលេខ១៣៤ កងឯកភាពទ័ពវិទ្យុទាក់ទង បានរៀបចំសកម្មភាពជាច្រើនដូចជា "សប្តាហ៍យុវជនគំរូ" ដែលកសាងអង្គភាពមានរបៀបរៀបរយ មិនល្មើសវិន័យ គោរពច្បាប់ចរាចរណ៍ និងសហការជាមួយអង្គភាពផ្សេងរៀបចំកម្មវិធី "បរិច្ចាគឈាមដោយស្ម័គ្រចិត្ត"៕

បកប្រែដោយ Duy Hoan