leftcenterrightdel
គណៈប្រតិភូចូលរួមពិធីបើកការដ្ឋានសាងសង់ (រូបថត៖ vnanet.vn)

ទីស្នាក់ការក្រសួងការបរទេសត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនសំណង់ T.A.T ខេត្ដ Quang Tri ដោយប្រើប្រាស់រចនាបទដើម។ តាមការគ្រោងទុក សំណង់នឹងសម្រេចនៅដើមខែមិថុនា ឆ្នាំ ២០១៩។ ទីស្នាក់ការក្រសួងការបរទេសគឺជាកន្លែងធ្វើការ និងជាកន្លែងបង្កើតទំនាក់ទំនងការទូតជាមួយបណ្តាប្រទេសនៅលើពិភពលោកដំណាក់កាល ១៩៧៣- ១៩៧៥។

នៅឆ្នាំ ១៩៨៥ ខ្យល់ព្យុះដ៏ខ្លាំងមួយដែលបក់បោកលើខេត្ត Quang Tri ដែលធ្វើឲ្យទីស្នាក់ការក្រសួងការបរទេសនៃរដ្ឋាភិបាលបដិវត្តន៍បណ្ដោះអាសន្ននៃសាធារណរដ្ឋវៀតណាមខាងត្បូងត្រូវដួលរំលំ៕

បកប្រែដោយ Pham Diep