នេះគឺជាលើកដំបូងដែល YIGF ត្រូវបានរៀបចំឡើងនៅវៀតណាម ហើយជាព្រឹត្តិការណ៍ក្រៅក្របខ័ណ្ឌនៃវេទិកាអ៊ីនធឺណែតវៀតណាម (VIF) ។ វេទិកានេះមានគោលបំណងលើកកម្ពស់ការយល់ដឹងរបស់យុវវ័យអំពីការគ្រប់គ្រងអ៊ិនធឺណិត ព្រមទាំងលើកទឹកចិត្តដល់យុវវ័យឲ្យចូលរួមយ៉ាងសកម្មថែមទៀតក្នុងដំណើរការពិគ្រោះយោបល់អំពីគោលនយោបាយ។

leftcenterrightdel
វេទិកាយុវជនគ្រប់គ្រងអ៊ិនធឺណេតវៀតណាមជាលើកដំបូង (រូបថត៖ ictnews.vn)

 

ក្នុងឱកាសនេះ ពិធីបង្ហាញក្រុមយុវជនឈានមុខគ្រប់គ្រងអ៊ិនធឺណេតនៅវៀតណាមត្រូវបានរៀបចំ ដោយមានសមាជិកចំនួន ១៤ នាក់។ ប្អូន Ngo Minh Anh និស្សិតមួយរូបនៃមហាវិទ្យាល័យសេដ្ឋកិច្ចជាតិ ប្រធានក្រុមយុវជនឈានមុខវៀតណាមបានឲ្យដឹងថា៖

“គោលការណ៍ធ្វើសកម្មភាពរបស់ប្អូនៗគឺ Digital focus។ ហេតុដូច្នេះហើយ ប្អូនៗនឹងខិតខំប្រឹងប្រែងកសាងពិភពឌីជីថលមួយ ដែលជាពិភពមួយនៅលើអ៊ីនធឺណេតប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងល្អប្រសើរ។ ប្អូនៗនឹងកសាងប្រការទាំងនេះតាមរយៈបែបផែនអនឡាញ និង offline។ ចំពោះ offline ប្អូនៗនឹងរៀបចំសិក្ខាសាលា ហើយចំណែកអនឡាញវិញ ប្អូនៗនឹងជំរុញការផ្សព្វផ្សាយតាមរយៈបណ្ដាញសង្គមដូចជា facebook និង instagram ជាដើម”៕

តាម vovworld.vn