leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំ

កិច្ចប្រជុំមានការចូលរួមពីតំណាងបណ្តាសហករណ៍ អង្គការតំណាងកសិករថ្នាក់ជាតិមកពីប្រទេសអាស៊ីចំនួន ១០ គណៈកម្មការសេដ្ឋកិច្ចមជ្ឈិម ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្រសួងផែនការ និងវិនិយោគ និងមជ្ឈិមសមាគមកសិករវៀតណាម។ល។

នៅកិច្ចប្រជុំ ក្រៅពីផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍លើការដោះស្រាយបញ្ហាប្រឈមនៃបម្រែបម្រួលអាកាសធាតុសម្រាប់វិស័យកសិកម្ម កសិករអាស៊ី ប្រតិភូទាំងឡាយបានពិភាក្សាពីបទពិសោធន៍ក្នុងការអភិវឌ្ឍសហករណ៍កសិកម្ម ផ្សាភ្ជាប់ជាមួយខ្សែសង្វាក់ផលិតកម្ម ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងសហករណ៍កសិកម្មជាដើម៕

បកប្រែដោយ Thanh Cong