leftcenterrightdel
លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam មានប្រសាសន៍នៅជំនួបការងារ (រូបថត៖ vnanet.vn)

មានប្រសាសន៍នៅជំនួបការងារ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam បានលើកសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន និងប្រជាជននៃបណ្តាជនជាតិភាគតិចនៅខេត្ត Dien Bien សម្រេចបានក្នុងរយៈពេលកន្លងមក លើវិស័យជាច្រើនដូចជាសន្តិសុខ ការពារជាតិ ការទាក់ទងបរទេស ការអប់រំ សុខាភិបាល ជាពិសេសលើវិស័យទេសចរណ៍។

ទន្ទឹមនឹងនោះ លោកឧបនាយករដ្ឋមន្ត្រី Vu Duc Dam ក៏បានសង្កត់ធ្ងន់ថា ដើម្បីអភិវឌ្ឍវិស័យទេសចរណ៍ ខេត្ត Dien Bien គួរតែផ្តោតសំខាន់ទៅលើការពង្រីកតម្លៃប្រវត្តិសាស្ត្រ ដោយមានការពួតដៃពីក្រសួង ស្ថាប័នមជ្ឈិម និងមូលដ្ឋាននានាផងដែរ៕

បកប្រែដោយ Huyen Trang