leftcenterrightdel
ជម្លៀសមនុស្សពីតំបន់លិចទឹកបន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងនៅភូមិ Dayeuholol ខេត្ត Bandung ប្រទេសឥណ្ឌូណេស៊ី (រូបថត៖ vnanet.vn)

 

គិតត្រឹមព្រឹកថ្ងៃទី ១៧ ខែមីនា តាមការធ្វើស្ថិតិជាបឋមបានឲ្យដឹងថា៖ នៅខេត្ត Papua ប៉ែកខាងកើតប្រទេសឥណ្ឌូណេស៊ីមានមនុស្សយ៉ាងហោចណាស់ចំនួន ៤២ នាក់ត្រូវស្លាប់ និងរាប់សិបនាក់ត្រូវរងរបួស ដោយសារទឹកជំនន់។ យោងតាមមន្ត្រីខេត្ដបានឲ្យដឹងថា មូលហេតុកើតមានឡើងទឹកជំនន់នៅ Sentani ជិតទីក្រុង Jayapura នៃខេត្ត Papua គឺដោយសារមានភ្លៀងធ្លាក់យ៉ាងខ្លាំងកាលពីថ្ងៃទី ១៦ខែមីនា។ អ្នកនាំពាក្យទីភ្នាក់ងារគ្រោះមហន្តរាយជាតិ លោក Sutopo Purwo Nugroho បានឲ្យដឹងថា ក្រៅពីចំនួនអ្នកត្រូវស្លាប់នោះ មានយ៉ាងហោចណាស់ ២១ នាក់ ត្រូវរងរបួស ហើយផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញផងដែរ។

គួររំលឹកថា ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងទៅ មានភ្ញៀងធ្លាក់យ៉ាងខ្លាំងនៅប៉ែកខាងកើតប្រទេសឥណ្ឌូណេស៊ី ដែលធ្វើឲ្យទឹកទន្លេ Citarum នៅលើកោះ Java ឡើងខ្ពស់ដែលបង្កឲ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរផងដែរ៕

តាម vovworld.vn