leftcenterrightdel
ការសំដែងសិល្បៈក្នុងពិធីបិទបុណ្យកាហ្វេ Buon Ma Thuot ខេត្ត Dak Lak - 2019 លើកទី៧

 

ក្នុងក្របខ័ណ្ឌនៃពិធីបុណ្យកាហ្វេ បានប្រព្រឹត្ដទៅសន្និសីទជំរុញការវិនិយោគចូលមកខេត្ត Dak Lak ឆ្នាំ ២០១៩ ព្រមទាំងគណៈកម្មាធិការប្រជាជនខេត្តបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់គម្រោងចំនួន ៣៨ ក្នុងទុនចុះបញ្ជីប្រមាណ៧២​ ពាន់​លាន​ដុង។

នៅក្នុងការតាំងពិព័រណ៍កាហ្វេលើកនេះ មានស្តង់ទំនិញចំនួន ៨០០ស្តង់ របស់សហគ្រាសកាហ្វេចំនួន ២៣០ ក្នុងស្រុកនិងក្រៅប្រទេស។ ពិធីបុណ្យកាហ្វេបានទាក់ទាញភ្ញៀវទេសចរជាង ៥០,០០០ នាក់ ក្នុងនោះភ្ញៀវទេសចរអន្ដរជាតិមាន ៦,០០០ នាក់។

ក្នុងឱកាសនេះដែរ គណៈកម្មាធិការប្រជាជនខេត្ដ Dak Lak បានប្រគល់ប័ណ្ណសរសើរដល់អង្គភាព និងបុគ្គលដោយសារមានស្នាដៃល្អ រួមចំណែកក្នុងពិធិបុណ្យកាហ្វេ Buon Ma Thuot -2019 លើកទី ៧ នេះ៕

បកប្រែដោយ Thanh Cong