វេទិកាគឺជាឱកាសសម្រាប់អ្នកកាសែត សហគ្រាស អ្នកស្រាវជ្រាវសេដ្ឋកិច្ច គោលនយោបាយផ្លាស់ប្តូរអំពីការតភ្ជាប់រដ្ឋាភិបាល សារព័ត៌មាន ជាមួយសហគ្រាស ជាពិសេសនៅក្នុងបរិបទកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ដែលបានអនុម័តដោយវៀតណាមនៅខែវិច្ឆិកាឆ្នាំ២០១៨។

leftcenterrightdel
ទិដ្ឋភាពនៃវេទិកា

លោក Le Xuan Son អគ្គនិពន្ធនាយកនៃកាសែត Tien Phong វៀតណាមបានចែករំលែកថា ស្ថាប័នសារព័ត៌មានគប្បីខិតខំប្រឹងប្រែងផ្លាស់ប្ដូរថ្មី វិភាគផលប្រយោជន៍ និងកាលានុវត្តភាពដែលកិច្ចព្រមព្រៀងនេះនាំមកដើម្បីរួមចំណែកដល់ការអភិវឌ្ឍរបស់កិច្ចព្រមព្រៀង CPTPP។  ក្រៅពីការងារប្រឆាំងនឹងអំពើពុករលួយ ស្ថាប័នសារព័ត៌មានត្រូវតែជួយគាំទ្រ និងរួមដំណើរជាមួយសហគ្រាស។

ក្នុងវេទិកា តំណាងទាំងឡាយបានផ្លាស់ប្តូរអំពីការរួមចំណែករបស់សារព័ត៌មានក្នុងការតភ្ជាប់រដ្ឋាភិបាលនិងសហគ្រាសនាពេលកន្លងមក។ វេទិកាបានផ្តោតទៅលើគោលនយោបាយសំខាន់របស់រដ្ឋាភិបាលអំពីការជួយគាំទ្រសហគ្រាស ជាពិសេសអំពីបញ្ហាជួយឧបត្ថម្ភដើមទុន និងបរិស្ថានវិនិយោគឲ្យសហគ្រាសធុនតូចនិងមធ្យមក្នុងសម័យ CPTPP។ ទន្ទឹមនឹងនោះ វេទិកាក៏បានចែករំលែកអំពីឱកាស និងការលំបាកដែលកិច្ចព្រមព្រៀង CPTPP នាំមកឲ្យសហគ្រាសវៀតណាម៕

បកប្រែដោយ Thuy Anh