អញ្ជើញថ្លែងមតិក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានស្នើឲ្យសារព័ត៌មានផ្ដោតសំខាន់លើការឃោសនា និងបញ្ចេញសម្លេងយ៉ាងខ្លាំងក្លាជំទាស់ចំពោះរាល់ទង្វើដែលផ្ទុយពីវប្បធម៌។ អាស្រ័យហេតុនោះ ផ្លាស់ប្ដូរការយល់ដឹងរបស់ប្រជាជន និងបង្កបង្កើតនូវទំលាប់ល្អៗជាបណ្ដើរៗ។

leftcenterrightdel
ទិដ្ឋភាពនៃសិក្ខាសាលាស្ដីពី "តួនាទីនៃសារព័ត៌មានក្នុងប្រព័ន្ធផ្សព្វផ្សាយចំពោះស្តង់ដាវប្បធម៌ប្រាស្រ័យទាក់ទង" (រូបថត៖ Ttv24h.vn)

ចំណែកឯលោក Le Minh Toan អគ្គលេខាធិការកាសែត Tien Phong បានចាត់ទុកថា៖ “ប្រសិនយើងមានគោលបំណងចង់ផ្សព្វផ្សាយព័ត៌មាន ដោយទទួលបានការជឿទុកចិត្តពីសំណាក់មិត្តអ្នកស្ដាប់ មិត្តអ្នកអាននោះ អ្នកកាសែតទាំងអស់ត្រូវមានចំណេះដឹងយ៉ាងទូលំទូលាយ និងស្តង់ដាវប្បធម៌។ ប្រសិនបើគ្មានគោលដៅនោះ គឺយើងមិនអាចតម្រង់ទិសដៅឲ្យមិត្តអ្នកស្ដាប់ មិត្តអ្នកអានលើកកម្ពស់ការយល់ដឹងអំពីការផ្លាស់ប្ដូរអាកប្បកិរិយាបានឡើយ”៕

តាម vovworld.vn