ក្រោមប្រធានបទ "ធនធានមនុស្សលើផ្នែកឌីជីថលនាពេលអនាគត៖ គំនិត និងឱកាសនៅក្នុងផ្នែក STEM" សិក្ខាសាលាបានទាក់ទាញការចូលរួមពីប្រតិភូជាង ៥០០ នាក់ រួមទាំងថ្នាក់ដឹកនាំនៃសហគ្រាស អ្នកស្រាវជ្រាវ និងតំណាងនៃស្ថាប័នរដ្ឋាភិបាល។ ប្រតិភូចូលរួមទាំងឡាយបានចែករំលែកអំពីបញ្ហាប្រឈម និងឱកាសដែលបានជួបប្រទះនៅក្នុងសេដ្ឋកិច្ចឌីជីថល និន្នាការស្តីពីកម្លាំងពលកម្ម គោលនយោបាយអប់រំ និងគំរូរៀនសូត្រថ្មីៗ សំរាប់វៀតណាម។

leftcenterrightdel
ទិដ្ឋភាព​នៃ​សិក្ខាសាលា

 

ថ្លែងនៅក្នុងសិក្ខាសាលា លោកស្រី Uyen Ho នាយកផ្នែកកិច្ចការបរទេសនៃក្រុមហ៊ុន Intel វៀតណាមនិងម៉ាឡេស៊ីបានឲ្យដឹងថា "ជាមួយការប៉ាន់ប្រមាណថា កម្មករប្រហែល៨០% ក្នុងចំណោមកម្មករ ៥៤ លាននាក់នៅប្រទេសវៀតណាម គ្មានជំនាញគ្រប់គ្រាន់ដើម្បីចូលរួមនៅក្នុងសេដ្ឋកិច្ចឌីជីថលទេ ហើយចំណុចសំខាន់បំផុតគឺ យើងត្រូវតែរួមគ្នាកំណត់ពីតម្រូវ និងបង្កើតឲ្យបាននូវគំរូដែលមានភាពផ្លាស់ថ្មីនៅក្នុងការអប់រំនិងបណ្តុះបណ្តាល។ នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍នានាដូចជា STEMCON វៀតណាម ដែលបានប្រមូលផ្តុំបុគ្គល និងអង្គការនានា រួមគ្នាពិភាក្សាលើបញ្ហាប្រឈម ឱកាស និងយុទ្ធសាស្ត្រ ដើម្បីកសាងប្រទេសវៀតណាមក្លាយជាប្រទេសឈានមុខគេនៅក្នុងការកសាងធនធានមនុស្ស "៕

បកប្រែដោយ Duy Hoan