ក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកសារព័ត៌មានត្រូវបានបង្កើតឡើងដោយមានតួនាទីផ្តល់យោបល់ដល់វិទ្យាស្ថានសារព័ត៌មាន ជាពិសេសវិទ្យាស្ថានសារព័ត៌មាននិងឃោសនា ក្នុងការរៀបចំផែនការយុទ្ធសាស្រ្តលើ​ការបណ្តុះបណ្តាល ការគ្រប់គ្រងសារព័ត៌មាន និងកិច្ចសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យនេះ។

leftcenterrightdel
បើកដំណើរការ នៃក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកសារព័ត៌មាន 

ឯនៅក្នុងកិច្ចប្រជុំសន្ទនាស្តីពី "ការពិគ្រោះយោបល់ជាយុទ្ធសាស្រ្តលើការអភិវឌ្ឍវិទ្យាស្ថានសារព័ត៌មាន" ដែលត្រូវបានរៀបចំដោយបណ្ឌិត្យសភាសារពត៌មាន និងឃោសនា ប្រតិភូចូលរួមទាំងឡាយបានផ្តោតពិភាក្សាលើបញ្ហាសំខាន់ៗចំនួន ២ រួមមាន ការពិគ្រោះយោបល់លើការកសាងគម្រោងជាយុទ្ធសាស្ត្រសម្រាប់​ការអភិវឌ្ឍវិទ្យាស្ថានសារព័ត៌មាន និងការពិគ្រោះយោបល់លើការកសាងគម្រោងស្រាវជ្រាវផ្នែកសារព័ត៌មាន- ប្រព័ន្ធផ្សព្វផ្សាយ របស់វិទ្យាស្ថានសារព័ត៌មាន៕

បកប្រែដោយ Duy Hoan