leftcenterrightdel
សមាគមនារីនៃស្នងការដ្ឋាននយោបាយ និងសេនាធិការដ្ឋាន (យោធភូមិភាគទី៤) ត្រៀមរៀបចំអំណោយសម្រាប់ជូនដល់សមាជិកដែលមានជីវភាពរស់នៅជួបការលំបាក

ជាការជួយគ្នាលុបបំបាត់ភាពក្រីក្រ សមាគមនារីនៃបញ្ជាការដ្ឋានយោធាខេត្ត Nghe An  បានស្នើឲ្យគណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានខេត្តជួយឧបត្ថម្ភសាងសង់ផ្ទះមួយខ្នងជូនគ្រួសារបងស្រី Yen ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់បងស្រីខ្ចីប្រាក់ចំនួន ២០ លានដុងពីប្រភពទុនរបស់ក្រសួងការពារប្រទេស ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។ ពីប្រភពទុននេះ រួមជាមួយនឹងប្រាក់សន្សំរបស់ខ្លួន បងស្រី Yen បានពង្រីកកន្លែងចិញ្ចឹមសត្វឲ្យមានទ្រង់ទ្រាយធំជាងមុន ហើយទិញពូជសត្វ ព្រមទាំងស្រាវជ្រាវឯកសារ​  សិក្សារៀនសូត្រពីបទពិសោធន៍ និងបច្ចេកទេសចិញ្ចឹមសត្វ។ ដោយសារផ្តោតទៅលើការការពារជំងឺ និងធ្វើអនាម័យទ្រុងទៀងទាត់ជារៀងរាល់ឆ្នាំ បងស្រី Yen លក់ជ្រូក និងមាន់ពីរលើក។ ក្រៅពីផាត់ចំណាយវិនិយោគចេញ បងស្រីទទួលបានប្រាក់ចំណេញជិត ១០០ លានដុង។ បច្ចុប្បន្នគ្រួសាររបស់បងស្រីចិញ្ចឹមជ្រូក ២០ ក្បាលនិងសត្វបក្សីជាង ១០០ ក្បាលទៀត ជីវភាពរស់នៅរបស់គ្រួសារបងស្រី Yen មានភាពប្រសើរឡើងហើយ។

ក្នុងឆ្នាំ ២០១៨ ប្រាក់សន្សំរបស់សមាគមនារីតីនានានៃយោធភូមិភាគទី ៤ មានចំនួនជាង ៦៧០ លានដុង ដែលផ្តល់ប្រាក់កម្ចីដល់ស្ត្រីចំនួន ១១០ នាក់។  ក្រសួងការពារប្រទេសបានផ្តល់ទុនចំនួន ១,៩ ពានលានដុងដល់​ស្រ្តីដែលមានស្ថានភាពលំបាកខ្លាំង។  ស្ត្រីបានប្រើប្រាស់ប្រភពទុននេះដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព និងលើកកំពស់គុណភាពនៃជីវភាពរស់នៅរបស់គ្រួសារ៕

បកប្រែដោយ Duy Hoan