leftcenterrightdel
លោកស្រី Phan Thi Kim Phuc ទទួលរង្វាន់ សន្តិភាព Dresden នៅ​អគារ Semperoper ទីក្រុង​ Dresden នៃប្រទេស​អាឡឺម៉ង់ (រូប​ថត៖ AFP)

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក ក្នុងនាមជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈ នៃអង្គការសហប្រជាជាតិ លោកស្រី Phan Thi Kim Phuc បានចូលរួមសកម្មភាពជាច្រើនក្នុងការផ្សះផ្សា និងថែរក្សាកុមារនៅក្នុងតំបន់សង្រ្គាមនានាលើពិភពលោកដោយមូលនិធិដែលលោកស្រីជាស្ថាបនិក។ ឆ្លើយតបទៅនឹងការសម្ភាសន៍របស់អ្នកយកព័ត៌មានបន្ទាប់ពីមានកិត្តិយសទទួលបានរង្វាន់ក្នុងទឹកប្រាក់ចំនួន ១០,០០០ អឺរ៉ូ លោកស្រី Phan Thi Kim Phuc ឲ្យដឹងថា ក្តីសុបិន្តរបស់លោកស្រី គឺចង់ធ្វើឱ្យពិភពលោកក្លាយជាកន្លែងល្អប្រសើរសម្រាប់រស់នៅ។ លោកស្រីក៏បានសង្កត់ធ្ងន់ថា ការអប់រំមានសារៈសំខាន់ណាស់ ហើយថាក្មេងៗគ្រប់រូបត្រូវតែទៅសាលារៀន។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ២០០២ មូលនិធិដែលលោកស្រីជាស្ថាបនិក បានរួមចំណែកយ៉ាងសំខាន់ក្នុងការសាងសង់សាលារៀន មណ្ឌលកុមារកំព្រា និងមណ្ឌលសុខាភិបាលជាច្រើននៅលើពិភពលោក៕

បកប្រែដោយ Duy Hoan