leftcenterrightdel
រូប​ថតឧទាហរណ៍ (vov.vn)

ជាក់ស្តែង គិតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ តម្លៃពាណិជ្ជសញ្ញារបស់ Vietnam Airlines ឡើងដល់ ៥១៦ លានដុល្លារអាមេរិក គឺកើនឡើង ៣៤% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា។ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ ពាណិជ្ជសញ្ញា Vietnam Airlines បានកើនឡើងមួយកំរិតទៀតក្នុងចំណាត់ថ្នាក់នៃបណ្តាពាណិជ្ជសញ្ញាដែលមានតម្លៃខ្ពស់បំផុតនៅវៀតណាម នេះបើយោងទៅតាមក្រុមហ៊ុន Brand Finance ។ ក្នុងឆ្នាំ២០១៩ ដើម្បីលើកកំពស់កិត្យានុភាពនៃពាណិជ្ជសញ្ញារបស់ខ្លួន Vietnam Airlines នឹងបន្តអភិវឌ្ឍក្រុមហោះហើររបស់ខ្លួនដោយមានយន្តហោះទំនើបៗ រួមជាមួយការផ្តល់ជូននូវសេវាកម្មថ្មីនៅលើជើងហោះហើរ ដូចជាប្រព័ន្ធកំសាន្ដតាមរយៈបណ្តាញឥតខ្សែ និងសេវាវ៉ាយហ្វាយនៅលើយន្តហោះ កែលម្អម្ហូបអាហារ និងលើកកំពស់ការប្រើប្រាស់បច្ចេកវិទ្យាពត៌មានជាដើម៕

បកប្រែដោយ Duy Hoan