ក្នុងកិច្ចប្រជុំបូកសរុបជាបឋមការអនុវត្តការចងសម្ព័ន្ធ​មេត្រីភាពរវាងខេត្ត Nghe An និងខេត្តចំនួន៣ នៃប្រទេសឡាវ ក្នុងរយៈពេល ៥ ឆ្នាំ លោកស្រី Le Ngoc Hoa អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An បានឲ្យដឹងថា ខេត្ត Nghe An និងខេត្តចំនួន៣ នៃប្រទេសឡាវបានដឹកនាំស្ថាប័ន និងអង្គភាពនៃភាគីនិមួយៗ ក្នុងការចងសម្ព័ន្ធ​មេត្រីភាព។ បណ្ដាតំបន់មូលដ្ឋាន និងភូមិនៃប្រទេសឡាវបានផ្លាស់ប្ដូរយោបល់ ឯកភាពអំពីគោលការណ៍ចងសម្ព័ន្ធ​មេត្រីភាព ព្រមទាំង ដឹកនាំប៉ុស្ដិ៍ការពារព្រំដែនវៀតណាម និងកម្លាំងការពារព្រំដែនឡាវ ផ្តល់​យោ​បល់​ជូនអាជ្ញាធរដែនដីក្នុងការកសាងខ្លឹមសារ កម្មវិធីចងសម្ព័ន្ធ​មេត្រីភាពស្របនឹងភារកិច្ច និងលក្ខណៈនៃមូលដ្ឋាននិមួយៗ។

leftcenterrightdel
ពិធីចងមេត្រីភាពរវាងភូមិ Pha Chieng ខេត្ត Nghe An និងភូមិ Pung Vai ប្រទេសឡាវ

បច្ចុប្បន្ននេះ ស្រុក Ky Son ខេត្ត Nghe An បានរៀបចំការចងសម្ព័ន្ធ​មេត្រីភាពរវាងភូមិនៅសងខាងព្រំដែនចំនួន ១៣ គូ និងកំពុងលើក​កំ​ពស់​នូវខ្លឹមសារ និងកម្មវិធីដែលបានចុះហត្ថលេខា។ ទន្ទឹមនឹងការជួបជុំផ្លាស់ប្ដូរវប្បធម៌ ភាគីទាំងពីរបានរៀបចំកិច្ចប្រជុំតាមការកំណត់ ៦ ខែម្ដង ឬប្រចាំឆ្នាំដើម្បីចែករំលែកបទពិសោធន៍ ក្នុងការផលិត ការចិញ្ចឹមសត្វ ការប្រើប្រាស់វិទ្យាសាស្រ្តនិងបច្ចេកទេស។

នាប៉ុន្មានឆ្នាំកន្លងមក អាជ្ញាធរដែនដីនៃភាគីទាំងពីរបានសហការជាមួយប៉ុស្ដិ៍ការពារព្រំដែនពង្រីកការផ្សព្វ​ផ្សាយ​ដល់​ប្រ​ជា​ជាន​ដើម្បី​លើកកម្ពស់ទំនួលខុសត្រូវក្នុងការអនុវត្តច្បាប់ស្ដីពីតំបន់ព្រំដែន ការពារបង្គោលខណ្ឌសីមាព្រំដែន និងខ្សែព្រំដែន។ល។

ការចងសម្ព័ន្ធ​មេត្រីភាពមិនគ្រាន់តែរួមចំណែកដល់ការជម្រុញអភិវឌ្ឍសេដ្ឋកិច្ច សង្គមប៉ុណ្ណោះទេ ថែមទាំងបង្កើនការយល់ដឹង ការកសាងទំនុកទុកចិត្ត ពង្រឹង និងពង្រីកយ៉ាងរឹងមាំនូវទំនាក់ទំនងសាមគ្គីភាព មិត្តភាពពិសេសរវាងវៀតណាម និងឡាវទៀតផង៕

បកប្រែដោយ Thuy Anh