leftcenterrightdel
ប្រព័ន្ធថាមពលពន្លឺ​ព្រះអាទិត្យនៅរោងចក្ររបស់​ ABB នៅខេត្ត Bac Ninh (រូប​ថត៖ congthuong.vn)

 

យោងតាមលោក Brian Hull វៀតណាមកំពុងផ្លាស់ប្តូរទៅរកប្រភពថាមពលកកើតឡើងវិញដោយមានគោលដៅរក្សាការផលិតអគ្គីសនីដែលមានការប្រកួតប្រជែង និងធានាបាននូវការបង្កើនសមត្ថភាពផលិតថាមពលអគ្គិសនី។ ក្នុងចំណោមប្រភពថាមពលកកើតឡើងវិញ ថាមពលពន្លឺព្រះអាទិត្យនៅវៀតណាមបានរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេល ១២ ខែកន្លងមកនេះ។ ក្រុមហ៊ុន ABB បានផ្តល់នូវគ្រឿងសម្ភារៈ រួមជាមួយដំណោះស្រាយជាច្រើនក្នុងការផលិតអគ្គីសនី និងការតភ្ជាប់បណ្តាញអគ្គិសនី សម្រាប់គម្រោងថាមពលពន្លឺព្រះអាទិត្យជាង២០គម្រោង ដែលមានសមត្ថភាពផលិតថាមពលអគ្គិសនីសរុបជាង 2GW ។ គម្រោងទាំងនេះមានទ្រង់ទ្រាយផ្សេងៗគ្នា ពីប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យដែលមានសមត្ថភាពផលិតថាមពលអគ្គិសនី 75kWp នៃរោងចក្រ ABB នៅខេត្ត Bac Ninh រហូតទៅដល់គម្រោងនានានៅទូទាំងប្រទេសផងដែរ។

លោក Brian Hull បញ្ជាក់ថា "ដោយមានបទពិសោធក្នុងគម្រោងថាមពលពន្លឺព្រះអាទិត្យជាច្រើនលើពិភពលោក ក្រុមហ៊ុន ABB នឹងជួយគាំទ្រដល់រដ្ឋាភិបាលវៀតណាមដើម្បីសម្រេចឲ្យបាននូវគោលដៅឆ្ពោះទៅរកប្រព័ន្ធអេកូថាមពលប្រកបដោយនិរន្តរភាព"៕

បកប្រែដោយ Thanh Cong