ប្រជាពលរដ្ឋមានក្ដីរំភើបចិត្ដដោយភូមិជាទីស្រឡាញ់របស់ខ្លួនបានតម្លើងជាទីក្រុង ព្រមទាំងកម្មាភិបាល យុទ្ធជនជួយសាងសង់ផ្លូវបេតុងឆ្លងកាត់ភូមិ Xa Xia, សង្កាត់ My Duc ទីក្រុងហាតៀន  ខេត្តគៀន យ៉ាងផងដែរ។

leftcenterrightdel
កម្មាភិបាល យុទ្ធជននៅប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្ដរជាតិហាតៀន អនុវត្ដកម្មវិធី ភ្លើងបំភ្លឺនៅតាមព្រំដែន

 

លោក Truong Van Nam ជាអ្នកស្រុកបានចែករំលែកថា  " ភ្លើងបំភ្លឺផ្លូវទៅដល់ទីណាបាននាំមកនូវភាពសប្បាយរីករាយជូនដល់អ្នកស្រុកនៅទីនោះ។ ការតម្លើងភ្លើងមិនត្រឹមតែនាំមកនូវភាពងាយស្រួលក្នុងការធ្វើដំណើរនោះប៉ុណ្ណោះទេ ថែមទាំងនាំមកនូវសន្តិសុខ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ ផ្លូវទៅមកនៅតាមតំបន់ព្រំដែនដែលជនជាតិខ្មែរណាមបូរស់នៅជិត ២០ គ្រួសារបានមានភ្លើងបំភ្លឺប្រវែងជាង ១,១០០ ម៉ែត្រ។

leftcenterrightdel
ផ្លូវនៅភូមិ Xa Xia ត្រូវបានបំភ្លឺដើម្បីបំរើប្រជាពលរដ្ឋក្នុងការធ្វើដំណើរនៅតាមព្រំដែនហាតៀន

 

តាមផែនការ "ប្រព័ន្ធភ្លើងបំភ្លឺផ្លូវនៅតាមព្រំដែន" នឹងកៀរគរថវិកាពីប្រជាពលរដ្ឋ កម្មាភិបាល យុទ្ធជននៅប៉ុស្ដិ៍ការពារព្រំដែនក៏ប៉ុន្ដែដោយសារប្រជាពលរដ្ឋខ្មែរមានជីវភាពរស់នៅលំបាកដូច្នេះប៉ុស្ដិ៍ការពារព្រំដែនបានផ្ដល់ថវិកាពីអង្គភាពដើម្បីទិញបង្គោលភ្លើង និងអំពូលភ្លើងក្នុងទឹកប្រាក់សរុប ៦០ លានដុង។

ក្នុងរយៈពេលខាងមុខ ប៉ុស្ដិ៍ការពារព្រំដែននៃច្រកទ្វារអន្ដរជាតិនឹងបន្ដកៀរគថវិកាពីប្រជាពលរដ្ឋនៅសង្កាត់ដើម្បីអនុវត្ដកម្មវិធី “ភ្លើងបំភ្លឺផ្លូវនៅតាមតំបន់ព្រំដែន” នាំមកនូវពន្លឺដល់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែនហាតៀន៕

បកប្រែដោយ Pham Diep