leftcenterrightdel
អ្នកទិញមកទស្សនានិងទិញទំនិញនៅផ្សារ Binh Tay 

 

ផ្សារ Binh Tay បន្ទាប់ពីបានជួសជុលឡើងវិញមានភាពមមាញឹកជាងមុន ទំនិញក៏មានលក្ខណៈចម្រុះ និងច្រើនទៀតផង។ ខ្ញុំមកដល់តូបតាំងលក់ផ្កាក្រណាត់។ ពេលសម្លឹងមើលផ្កា ខ្ញុំនៅតែចាប់អារម្មណ៍នឹងសម្លេងរបស់មគ្គុទ្ទេសក៍ទេសចរណ៍នៅផ្សារ Binh Tay ជាមួយភ្ញៀវទេសចរអន្ដរជាតិ។ នេះគឺជាផ្សារមួយក្នុងចំណោមផ្សារល្បីល្បាញដែលទាក់ទាញភ្ញៀវទេសចរជាច្រើនមកកាន់ទីក្រុងហូជីមិញ។ ផ្សារ Binh Tay ឬហៅថា ផ្សារធំ ស្ថិតនៅខ័ណ្ឌ ៦ ត្រូវបានសាងសង់នៅឆ្នាំ ១៩២៨។ ឆ្លងកាត់ ៩០ ឆ្នាំផ្សារ Binh Tay ត្រូវបានសាងសង់តាមបច្ចេកទេសទំនើបនៃបារាំង ប៉ុន្តែមានរចនាបទរបស់ចិនដែលមានដំបូលប្រក់ក្បឿង។ 

leftcenterrightdel
ផ្សារ Binh Tay ជួសជុលក្រោយរយៈពេល ២ ឆ្នាំ

 

ប៉ុន្មានឆ្នាំកន្លងមកហើយ ទីនេះល្បីល្បាញជាផ្សារលក់ដុំដ៏សំខាន់មួយនៃទីក្រុងហូជីមិញដោយមានទំនិញជាច្រើនប្រភេទក៏ត្រូវបានលក់នៅប្រទេសកម្ពុជានិងប្រទេសដទៃទៀតផង។ ការណែនាំរបស់មគ្គុទ្ទេសក៍ទេសចរណ៍នេះដែលជម្រុញឱ្យខ្ញុំបន្តដើរជុំវិញផ្សារទិញទំនិញក្នុងបរិយាកាសនៃបុណ្យចូលឆ្នាំថ្មី។ ក្នុងនាមជាផ្សារលក់ដុំដ៏ធំបំផុតមួយនៅក្នុងទីក្រុងនេះហេតុនេះហើយនៅទីនេះគ្មានបញ្ហាកង្វះអ្វីនោះឡើយ។ 

ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឃើញទំនិញដែលបានដាក់លក់ជាច្រើនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដូចជាគ្រឿងទេស សំលៀកបំពាក់ ស្បែកជើង របស់របរប្រើប្រាស់គ្រប់មុខ។ល។។ ទំនិញគ្រប់ប្រភេទត្រូវបានអាជីវករដាក់តាំងលក់យ៉ាងស្អាតដែលទាក់ទាញខ្ញុំ និងអ្នកទិញមកទស្សនា និងទិញទំនិញ។ ដើរជុំវិញផ្សារខ្ញុំបានទិញក្រណាត់ ផ្កាក្រណាត់មួយបាច់ និងស្ករគ្រាប់ដើម្បីទទួលភ្ញៀវក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ អ្នកលក់មានកាយវិកាដ៏រាក់ទាក់ និងស្និទ្ធស្នាលដែលធ្វើឲ្យខ្ញុំមានអារម្មណ៍សប្បាយរីករាយ។ ប្រហែលជាអាជីវករនៅផ្សារក៏ចង់បង្ហាញក្ដីសប្បាយរីករាយរបស់ខ្លួនតាមរយៈភ្នែក និងញញឹមជាមួយអតិថិជនផងដែរ។

ខ្ញុំបានដើរចេញទៅកាន់ច្រកទ្វារទីផ្សារក្នុងចិត្ដខ្ញុំនៅតែចងចាំសម្លេង និងភាពរាក់ទាក់រីករាយរបស់អ្នកលក់។ ប្រហែលជាទិដ្ឋភាព និងក្ដីសប្បាយរីករាយរបស់មនុស្សគ្រប់រូបនៅផ្សារ Binh Tay បាននាំមកលក្ខណៈពិសេសរបស់ទីក្រុងដែលមានឈ្មោះអ៊ំហូ។

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ផ្សារ Binh Tay បានដាក់តាំងលក់ផ្កានិងទំនិញជាច្រើន  តាមរយៈនោះខ្ញុំមានការជឿជាក់ថា ទីក្រុងហូជីមិញនឹងអភិវឌ្ឍសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌នៅតំបន់និរតីនាឆ្នាំខាងមុខ និងច្រើនឆ្នាំក្រោយមកទៀត៕

បកប្រែដោយ Pham Diep