leftcenterrightdel
តំណាងក្រុមការងារ នៃកាសែតកងទ័ពប្រជាជន ផ្តល់អំណោយដល់អ្នកក្រីក្រនៅឃុំ Yen Lac និងឃុំ Phu Do ស្រុក Phu Luong

នៅថ្ងៃទី១៤ ខែមករា ក្រុមការងារបានផ្តល់អំណោយចំនួន ២០០ ចំណែក ដល់គ្រួសារក្រីក្រនៅឃុំ Yen Lac និងឃុំ Phu Do ស្រុក Phu Luong និងផ្តល់អំណោយដល់អ្នកក្រីក្រនៅឃុំ Huong Thuong នៅទីក្រុង Thai Nguyen។ នាថ្ងៃដដែល មន្ទីរពេទ្យខេត្ត Thai Nguyen  ក៏បានរៀបចំការពិនិត្យ ព្យាបាលជំងឺ និងចែកថ្នាំដោយឥតគិតថ្លៃដល់អ្នកដែលបានទទួលអំណោយពីក្រុមការងារ នៃកាសែតកងទ័ពប្រជាជនផងដែរ។

leftcenterrightdel
ក្រុមការងារនៃការ​សែតកងទ័ពប្រជាជនផ្តល់អំណោយដល់អ្នកជំងឺដែលកំពុងព្យាបាលនៅមជ្ឈមណ្ឌលមហារីក នៃមន្ទីរពេទ្យខេត្ត Thai Nguyen។
leftcenterrightdel
លោក Le Khac Hiep អនុប្រធានក្រុមហ៊ុន Vingroup ផ្តល់អំណោយដល់អ្នក​ក្រីក្រនៅឃុំ Huong Thuong ទីក្រុង Thai Nguyen

នៅថ្ងៃទី១៥ ខែមករា ក្រុមការងារបានផ្តល់អំណោយចំនួន៨០ចំណែកដល់អ្នកជំងឺដែលកំពុងព្យាបាលនៅមន្ទីរពេទ្យខេត្ត Thai Nguyen។

leftcenterrightdel
ក្រុមការងារ នៃការសែតកងទ័ពប្រជាជនផ្តល់អំណោយដល់អ្នកជម្ងឺនៅមជ្ឈមណ្ឌលលោហិតវិទ្យា នៃមន្ទីរពេទ្យខេត្ត Thai Nguyen

អំណោយទាំងអស់ដែលត្រូវបានផ្តល់ជូនដល់អ្នកក្រីក្រ និងអ្នកជំងឺក្រីក្រ បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះអ្នកក្រីក្រ របស់កម្មាភិបាល យុទ្ធជន អ្នកនិពន្ធ និងអ្នកយកព័ត៌មាន នៃកាសែតកងទ័ពប្រជាជនវៀតណាម។ នេះគឺជាការងារដែលត្រូវបានធ្វើឲ្យបានទៀងទាត់របស់ការសែតកងទ័ពប្រជាជន ជាពិសេសក្នុងឆ្នាំឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។ សូមគូសបញ្ជាក់ដែរថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ២០១៩ នេះ ការសែតកងទ័ពប្រជាជនសហការជាមួយមូលនិធិសម្បុរសធម៌ ក៏បានផ្តល់អំណោយចំនួន ១៦០០ ចំណែកដល់អ្នកក្រីក្រផងដែរ៕

បកប្រែដោយ Duy Hoan