leftcenterrightdel
និទាឃរដូវនៅកោះសមុទ្រ - កម្មវិធីសម្ដែងសិល្បៈដ៏មានអត្ថន័យ

 

លោក Nguyen Duy Minh លេខាសម្ព័ន្ធយុវជនទីក្រុងដាណាំង បានអោយដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី២០១៩ សម្ព័ន្ធយុវជនទីក្រុងបានប្រគល់នំអន្សមជូនចំពោះបណ្ដាកម្មករដែលមានជីវភាពរស់នៅជួបការលំបាក ហើយប្រគល់អំណោយ ចំនួន ៥០០ កញ្ចប់ដល់ជនក្រីក្រ គ្រួសារគោលនយោបាយ និងកូនៗរបស់យុទ្ធជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី។ លោក Minh បានចែករំលែកថា៖ “សម្ព័ន្ធយុវជនទីក្រុងបានប្រគល់អំណោយដល់កូនៗរបស់កម្មាភិបាល យុទ្ធជនដែលកំពុងធ្វើការនៅតំបន់ទី៣កងទ័ពជើងទឹក ក៏ដូចជាកូនៗរបស់អ្នកនេសាទនៅក្នុងតំបន់ផងដែរ។ តាមរយៈសកម្មភាពនេះ យើងខ្ញុំមានគោល​បំណងថា ប្អូនៗនិងក្រុមគ្រួសារនឹងទទួលអំណរបុណ្យចូលឆ្នាំប្រពៃណីប្រកបដោយភាពកក់ក្ដៅនិងសុភមង្គល។ 

នាថ្ងៃដដែល កម្មវិធី “និទាឃរដូវនៅកោះសមុទ្រ” ក៏បានប្រព្រឹត្តទៅនៅ កំពង់ផែ An Hoa ឃុំ Tam Giang ស្រុក Nui Thanh ខេត្ត Quang Nam។ គណៈចាត់តាំងបានប្រគល់អំណោយបុណ្យចូលឆ្នាំថ្មីប្រពៃណីដល់កូនៗរបស់កម្មាភិបាល យុទ្ធជននៃកងកម្លាំងសមត្ថកិច្ចដែលមានស្ថានភាពរស់នៅលំបាក ក៏ដូចជាគ្រួសារអ្នកនេសាទទៀតផង ដើម្បីជួយគេទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិប្រកបដោយភាពសប្បាយរីករាយ៕

តាម vovworld.vn