អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានគណៈចាត់តាំង និងជាប្រធានសមាគមវប្បធម៌ សិល្បៈវៀតណាមប្រចាំនៅសាធារណរដ្ឋឆែក លោក Pham Gia Hau បានសង្កត់ធ្ងន់ថា ការបង្កើតមូលនិធិមេត្តាធម៌នៃកម្មវិធីអាវផាយភរិយាសកល ដែលមានតំណាងជាបណ្ដាឯកអគ្គរដ្ឋទូតមេត្តាធម៌គឺជាសកម្មភាពជាក់ស្ដែង សំដៅលើកតម្កើងសម្រស់របស់នារីវៀតណាមនៅអឺរ៉ុប។

leftcenterrightdel
មូលនិធិ មេត្តាធម៌របស់សហគមន៍ជនវៀតណាមនៅអឺរ៉ុប (តាម៖ vov.vn)

គណៈសម្របសម្រួលមូលនិធិមេត្តាធម៌មានសមាជិកចំនួន ២៥ នាក់ ដែលត្រូវបានបង្កើតឡើងដោយលោក Pham Gia Hau នាយកប្រតិបត្តិ និងលោក Hoang Dinh Thang ប្រធានសម្ព័ន្ធសមាគមជនវៀតណាមនៅអឺរ៉ុបធ្វើជាប្រធានកិត្តិយស។ លោក Pham Gia Hau នាយកប្រតិបត្តិ បានឲ្យដឹងថា៖

“យើងខ្ញុំបានរៀបចំផែនការសម្រាប់ទូទាំងឆ្នាំ២០១៩ ហើយ រាល់សកម្មភាពជាក់ស្ដែងនៅវៀតណាមនឹងត្រូវបានអនុវត្តន៍ក្រោយពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ជាក់ស្ដែង នាថ្ងៃទី ១៣ ខែកុម្ភៈ យើងខ្ញុំនឹងប្រគល់ផ្ទះមេត្តាធម៌ របស់មូលនិធិមេត្តាធម៌នៅខេត្ត Bac Ninh និងសកម្មភាពស្មគ្រចិត្តនានា ។ ជាពិសេស យើងខ្ញុំបានយកចិត្តទុកដាក់ថែមទៀតដល់កុមារ ដែលមានជម្ងឺ មហារីក ឬពិការផងដែរ"៕

តាម vovworld.vn