leftcenterrightdel
រូបថត ឧទាហរណ៍

 

នេះជាលើកដំបូងហើយដែលការនាំចេញត្រីត្រារបស់វៀតណាមសម្រេចបាននូវកម្រិតឯតទគ្គកម្មយ៉ាងដូច្នេះ។ ក្រៅពីភាពងាយស្រួលនៃទីផ្សារ ការដែលសហគ្រាសវៀតណាមបានបណ្ដាក់ទុនលើបច្ចេកវិទ្យាទំនើបៗចូលក្នុងផលិតកម្ មហើយធ្វើពិពិធកម្មផលិតផលនោះបានជួយបង្កើនទំហំពាណិជ្ជកម្មផងដែរ។ កំណើននៃការនាំចេញត្រីត្រារបស់វៀតណាមមិនទាន់បញ្ឈប់នៅត្រឹមនោះឡើយ ដោយ សារគុណភាពនិងតម្លៃរបស់មុខទំនិញនេះត្រូវបានលើកកំពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ រដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជន​បទ វៀតណាមលោក Nguyen Xuan Cuong បានអោយដឹងថា៖       “នាពេលកន្លងទៅ យើងបាននាំចេញសាច់ហ្វីឡេ ហើយស្បែកត្រីយើងប្រើដើម្បីកែច្នៃជាកូឡាជែន។ ប៉ុន្តែនាពេលខាងមុខ យើងនឹងបន្តស្រាវជ្រាវដើម្បីនាំចេញផលិតផលថ្មីៗដែលធ្វើពីឆ្អឹងត្រីនិងកំទេចសាច់”៕

តាម vovworld.vn