leftcenterrightdel
ភ្ញៀវទេសចរចំនួន ៣ នាក់បានវិលត្រលប់មកផ្ទះវិញដោយសុវត្ថិភាព (រូ​ប​ថត៖ dantri.com.vn)

នៅវេលាម៉ោង ៤ និង ៤០ នាទីថ្ងៃទី ១០ ខែមករា យន្តហោះសង្គ្រោះបន្ទាន់ Air Ambulance បានដឹកភ្ញៀវទេសចរចំនួន ៣ នាក់ដែលទទួលរងការបំផ្ទុះគ្រាប់បែកនៅអេហ្ស៊ីបមកកាន់ព្រលានយន្តហោះ Tan Son Nhat ទីក្រុងហូជីមិញ។ សុខភាពរបស់ភ្ញៀវទេសចរទាំងនេះ មានភាពល្អ ហើយត្រូវបានបន្តតាមដាន និងព្យាបាលផងដែរ។

មុននេះ ដោយផ្អែកលើស្ថានភាពសុខភាពរបស់ភ្ញៀវទេសចរចំនួន ៣ នាក់នោះ ក្រុហ៊ុនធានារ៉ាប់រង Bao Viet បានជ្រើសយកជម្រើសល្អបំផុតគឺប្រើយន្តហោះសង្គ្រោះបន្ទាន់ Air Ambulance ដើម្បីដឹកភ្ញៀវទេសចរទាំងនេះពីអេហ្ស៊ីបមកកាន់ប្រទេសវៀតណាមវិញ៕

តាម vovworld.vn