leftcenterrightdel
ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Vuong Dinh Hue អញ្ជើញទៅជូនពរនិងជូនអំណោយបុណ្យចូលឆ្នាំថ្មីសម្រាប់កម្មករនៅខេត្ត Kon Tum (រូបថត vnanet.vn)

ក្នុងជំនួបជាមួយសមាសភាពសហជីពនិងពលករនៅទីនេះ ឧបនាយករដ្ឋមន្រ្តីលោក Vuong Dinh Hue បានកោតសរសើរចំពោះកម្មាភិបាល មន្ត្រីរដ្ឋការ កសិករ កម្មករទាំងអស់នៅខេត្ត Kon Tum និយាយដោយឡែក និងក្នុងទូទាំងប្រទេសនិយាយរួម ដោយបានឧស្សាហ៍ព្យាយាមធ្វើការដើម្បីរួមចំណែកទៅក្នុងការអភិឌ្ឍរបស់ប្រទេសទជាតិ។ ចំពោះការថែទាំជីវភាពរស់នៅរបស់ពលករនៅខេត្ត Kon Tum លោកឧបនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ “ខ្ញុំស្នើអោយគណៈកម្មាធិការបក្សនិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សហគ្រាស និងអង្គការសហជីពនានាត្រូវបន្តបញ្ជាណែនាំដើម្បីលើកស្ទួយគុណភាពសកម្មភាពនៃអង្គការសហជីពថ្នាក់មូលដ្ឋាន ព្រមទាំងចាត់វិធានការដោះស្រាយការលំបាកសម្រាប់សហគ្រាសផងដែរ។ ទន្ទឹមនឹងនោះ អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកម្មវិធីសុខុមាលភាពសង្គម និងរៀបចំសកម្មភាពសាកសួរសុខទុក្ខ ការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពលករទាំងអស់ ហើយរៀបចំនិងថែទាំបុណ្យចូលឆ្នាំប្រពៃណីសម្រាប់កម្មករទាំងអស់ក្នុងស្មារតីថា ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីដូចគ្នាដែរ”៕

តាម​ vovworld.vn