leftcenterrightdel
ទិវាចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិទាក់ទាញការចូលរួមរបស់សិស្សានុសិស្សច្រើនកុះករ (រូបថតៈ VOV)

អញ្ជើញថ្លែងក្នុងពិធីបើកទិវាបុណ្យនេះ ឧបនាយករដ្ឋមន្រ្តី លោក  Vu Duc Dam បានអះអាងថា៖ ជាមួយនឹងការកសាងគម្រោងការ “ជួយឧបត្ថម្ភដល់សិស្សានុសិស្ស និងនិស្សិត ដើម្បីចាប់ផ្តើមអាជីវកម្មរបស់ខ្លួនរហូតដល់ឆ្នាំ ២០២៥”នេះ រដ្ឋាភិបាលវៀតណាម សង្ឃឹមថា នឹងលើកកម្ពស់ស្មារតី និងសេចក្តីប្រាថ្នាចាប់ផ្តើមអាជីវកម្មក្នុងសិស្សានុសិស្ស និងនិស្សិត។ លោកឧបនាយករដ្ឋមន្ត្រីមានបំណងចង់អោយគ្រូបង្រៀន ខិតខំប្រឹងប្រែងរួមជាមួយសិស្សានុសិស្សនិងនិស្សិតធ្វើការស្រាវជ្រាវវិទ្យាសាស្រ្ត ដើម្បីគាំទ្រដល់ការសម្រេចបាននូវគំនិតច្នៃប្រឌិតផងដែរ។

ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam អញ្ជើញមានប្រសាសន៍ថា៖ “ដើម្បីបំពេញបាននូវបំណងប្រាថ្នានេះ នឹងតម្រូវឱ្យមានការគាំទ្រ មិនត្រឹមតែរបស់រដ្ឋប៉ុណ្ណោះទេ ថែមទាំងសម្រាប់សហគមន៍ពាណិជ្ជកម្មទាំងមូលទៀតផង។ ទាំងរដ្ឋ និងអង្គភាពអាជីវកម្មគួរតែដើរតួនាទីជាឆ្មបសម្រាប់គំនិតទាំងនេះ។ សង្ឃឹមថា ក្នុងចំណោមសហគ្រាសដែលទើបនឹងបង្កើតថ្មី នឹងមានអង្គភាពអាជីវកម្មចាប់ផ្តើមអាជីពជាច្រើន ដើម្បីបង្កើតឡើងគំនិតច្នៃប្រឌិត។ ជូនពរឲ្យមូលដ្ឋានអប់រំវិជ្ជាជីវៈ និងសាកលវិទ្យាល័យទាំងអស់ រីកសាយភាយស្មារតីចាប់ផ្តើមអាជីវកម្ម ក៏ដូចជាការចាប់ផ្តើមប្រកបដោយភាពច្នៃប្រឌិត ដើម្បីប្រទេសវៀតណាមឈានឡើងការអភិវឌ្ឍឆាប់រហ័សជាងប្រកបដោយនិរន្តរភាពជាង”។

កម្មវិធី ទិវាបុណ្យចាប់ផ្តើមអាជីវកម្មថ្នាក់ជាតិសម្រាប់សិស្សានុសិស្ស និងនិស្សិត មានគោលបំណងបំផុសគំនិតក្នុងចំណោមសិស្សានុសិស្ស និងនិស្សិតឱ្យហ៊ានសប្ដិ និងបង្កើតគំនិតច្នៃប្រឌិតថ្មី ជាពិសេស បំពាក់ឲ្យសិស្សានុសិស្ស និងនិស្សិតនូវចំណេះដឹង និងជំនាញក្នុងការចាប់ផ្តើមអាជីវកម្ម ពោលគឺពីគំនិតទៅការបង្កើតគម្រោងក៏ដូចជាការអនុវត្តផងដែរ៕

តាម vovworld.vn