លោកស្រី Cutler ចាត់ទុកថា វៀតណាមកំពុងក្លាយទៅជាអាស័យដ្ឋានគួរអោយទាក់ទាញចំពោះធុរកិច្ចជនក្នុងបរិបទនៃសង្គ្រាមពាណិជ្ជកម្មនាបច្ចុប្បន្ន។ 

leftcenterrightdel
រូបថតឧទាហរណ៍ (vnanet.vn)

លោកស្រីរូបនេះក៏បានសង្កត់ធ្ងន់ទៅលើកាលានុវត្តភាពនានាដែលកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយនិងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) គ្រោងនឹងនាំមកជូនវៀតណាមផងដែរ។ តាមលោកស្រី Cutler ថា ជាប្រទេសមួយក្នុងចំណោមប្រទេសដើមដំបូងទាំង៦ ដែលចុះហត្ថលេខាអនុម័តលើកិច្ចព្រមព្រៀងនេះ វៀតណាមអាចធ្វើអាជីវកម្មយ៉ាងអតិបរមានូវផលប្រយោជន៍ដែល CPTPP នាំមកជូន។

មុននោះ កាលពីពាក់កណ្ដាលខែវិច្ឆិកាកន្លងទៅ អង្គការពិគ្រោះយោបល់សេដ្ឋកិច្ច Conference Board ក៏បានប៉ាន់ស្មានថា វៀតណាមនឹងជាចំណុចលេចធ្លោនៅលើគំនូរសេដ្ឋកិច្ចសកលលោក ហើយមានសក្ដានុពលជាច្រើនដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៩ ផងដែរ។ អង្គការនេះបានប៉ាន់ស្មានថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបានកំណើនចំនួន៧% ក្នុងឆ្នាំខាងមុខ៕

តាម vovworld.vn