leftcenterrightdel
រូបថតឧទាហរណ៍ (nhadautu.vn)

WB ព្យាករថា កំណើនសេដ្ឋកិច្ចរបស់វៀតណាមនៅឆ្នាំ២០១៨ គឺ ៦.៨% ខ្ពស់ជាងការព្យាករណ៍ចំពោះទីផ្សារកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកគឺ៦.៣%។ លោក Ousmane Dione នាយក WB ប្រចាំនៅវៀតណាមសង្កត់ធ្ងន់ថា ទោះបីជាបរិបទសកលមានការប្រកួតប្រជែងយ៉ាងណាក៏ដោយ ក៏សេដ្ឋកិច្ចរបស់វៀតណាមនៅតែ​រក្សា​កំណើនបាន​ល្អ។ ក្នុងឱកាសសេដ្ឋកិច្ចកំពុងមានភាព​ល្អប្រសើរនេះ អ្នកបង្កើតគោលនយោបាយគួរតែជម្រុញកំណែទម្រង់រចនាសម្ព័ន្ធដើម្បីលើកកម្ពស់ការវិនិយោគ និងកំណើនឯកជន រួមជាមួយនឹងការវិនិយោគទុនសាធារណៈ៕

បកប្រែដោយ Thuy Anh