អញ្ជើញចូលរួមកម្មវិធីនេះមានលោក Do Xuan Tuyen ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Hung Yen លោកឧត្តមសេនីយ៍ត្រី Pham Van Huan អគ្គនិពន្ធនាយកកាសែតកងទ័ពប្រជាជនវៀតណាម លោកវរសេនីយ៍ឯក Vu Nhat Dinh នាយករងនៃមន្ទីរពេទ្យយោធាលេខ១០៣ និងលោកវរសេនីយ៍ឯក Truong Ngoc Duong ប្រធាននយោបាយមន្ទីរពេទ្យជាតិអំពីជម្ងឺរលាកនៃបណ្ឌិតសភាពេទ្យយោធា។ល។

leftcenterrightdel
ពិនិត្យជម្ងឺ ចែកថ្នាំ ឲ្យជូន​ទទួលរបបពីរដ្ឋនៅខេត្ត Hung Yen វៀតណាម

លោក Vu Nhat Dinh បានឲ្យដឹងថា ក្នុងឱកាសរំលឹកខួបលើកទី៧៤ ទិវាបង្កើតកងទ័ពប្រជាជនវៀតណាម; លើកទី៧៤ ទិវាបង្កើតអគ្គស្នងការនយោបាយ (22-12-1944 / 22-12-2018); និងលើកទី២៩ ទិវាប្រជាជនចូលរួមកិច្ចការពារជាតិ (22-12-1989 / 22-12-2018) គ្រូពេទ្យចំនួន ៦០ នាក់បានពិនិត្យជម្ងឺ ចែកថ្នាំឥតគិតថ្លៃ និងជូនអំណោយឲ្យអ្នកមានគុណបំណាច់ចំពោះបដិវត្តន៍ និងប្រ​ជាពល​រដ្ឋ​ទទួលរបបពីរដ្ឋ។

កាសែតកងទ័ពប្រជាជន និងមន្ទីរពេទ្យយោធាលេខ១០៣ និងមន្ទីរពេទ្យជាតិអំពីជម្ងឺរលាក រួមជាមួយស្ថាប័ន អង្គភាពមួយចំនួនបានជូនអំណោយឲ្យប្រ​ជាពល​រដ្ឋ​ទទួល​របបពីរដ្ឋ ដោយមានទឹកប្រាក់សរុបរាប់រយលានដុង៕

បកប្រែដោយ Thuy Anh