នេះជាព្រឹត្តិការណ៍សំដៅរំលឹកខួបអនុស្សាវរីយ៍លើកទី៥៦ ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ឡាវ (១៩៦២-២០១៨) និងរំលឹកខួបអនុស្សាវរីយ៍លើកទី៤១ ទិវាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពនិងកិច្ច​សហប្រតិបតិ្តការវៀតណាម-ឡាវ (១៩៧៧-២០១៨) ផងដែរ។ 

leftcenterrightdel
កម្មវិធីសម្ដែងសិល្បៈនៅក្នុងពិធីប្រារព្ធ

អញ្ជើញថ្លែងនៅពិធីប្រារព្ធ លោក Hoang Vinh Bao អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងផ្សព្វផ្សាយវៀតណាមបានសង្កត់ធ្ងន់ថា ទិវាបុណ្យនេះជាឱកាសដើម្បីផ្សព្វផ្សាយអំពីរូបភាពទឹកដីនិងមនុស្សវៀតណាម ព្រមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណី ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបតិ្តការគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងឡាវ។ លោកបានសង្កត់ធ្ងន់ថា៖

        “នេះជាទិវាបុណ្យរបស់ជនរួមជាតិនៅខេត្ត ក្រុងជាប់​ព្រំដែននានា ហើយក៏ជាឱកាសដើម្បីបង្កើនសកម្មភាពផ្សព្វផ្សាយកិច្ចការបរទេសនៅតំបន់ព្រំដែន ដើម្បីរួមចំណែកលើកស្ទួយការយល់ដឹងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ក៏ដូចជារបស់ប្រជាជនក្នុងតំបន់អំពីការទទួលខុសត្រូវក្នុងការងារគ្រប់គ្រងផងដែរ”៕

តាម vovworld.vn