leftcenterrightdel
ម៉ូដែលរថយន្ត Volkswagen នៅក្នុងការបង្ហាញរថយន្តនៅទីក្រុង Los Angeles រដ្ឋកាលីហ្វញ៉ាសហរដ្ឋអាមេរិក។ រូបថត  AFP / TTXVN

 

លោក Karl Brauner អគ្គនាយករងនៃអង្គការពាណិជ្ជកម្មពិភពលោក (WTO) បានព្រមានដូច្នេះនៅក្នុងសន្និសីទយានយន្ត Handelsblatt ដែលរៀបចំឡើងនៅ Wolfsburg ប្រទេសអាល្លឺម៉ង់ នាថ្ងៃទី ៤ ខែធ្នូ។ លោក Karl Brauner បានព្រមានថា ពាណិជ្ជកម្ មនិងភាពចម្រុងចម្រើនសកលនឹងមិនបន្តទៀតទេ ប្រសិនប្រទេសមហាអំណាចមានសកម្មភាពដោយឯកតោភាគី មិនគោរពបទបញ្ញត្តិរួមនោះ។ លោកបានលើកច្បាស់ថា ប្រសិនបើមនុស្សត្រឹមតែធ្វើអ្វីដែលពួកគេចង់បាននោះ អ្វីៗគ្រប់បែបយ៉ាងនឹងបញ្ចប់ទៅវិញ។ ទោះជាយ៉ាងណាក៏ដោយមន្ត្រីអង្គការពាណិជ្ជកម្មពិភពលោករូបនេះក៏បានសម្តែងក្ដីសង្ឃឹមថា ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនរថយន្តរបស់អាល្លឺម៉ងទៅកាន់អាមេរិក នឹងជួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនយល់ដឹងច្បាស់អំពីផលប៉ះពាល់នៃពន្ធគយចំពោះពាណិជ្ជកម្មសកល៕

តាម vovworld.vn