នៅទីនេះ អង្គប្រជុំបានពិភាក្សាលើការអនុវត្តការសន្យាអំពីពលកម្មក្នុង CPTPP និង EVFTA  ដំណើរការផ្ដល់សច្ចាប័នលើអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ILO និងធ្វើវិសោធនកម្ម បំពេញបន្ថែមលើច្បាប់ការងារជាដើម។

leftcenterrightdel
ទិដ្ឋភាពនៃសិក្សាសាលា (រូបថត​៖ vnanet.vn)

យោងតាមលោក Doan Mau Diep អនុរដ្ឋមន្រ្តីក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចបានឲ្យដឹងថា នាបច្ចុប្បន្ននេះ ក្រសួងកំពុងស្រាវជ្រាវអំពីលទ្ធភាពនៃការផ្ដល់សច្ចាប័នលើអនុសញ្ញាចំនួន ៣ របស់ ILO សំដៅបង្ហាញការសន្យាអំពីពលកម្មរបស់វៀតណាម។ ទន្ទឹមនឹងនេះ ក្រសួងការងារយុទ្ធជនពិការ និងសង្គមកិច្ចក៏បានផ្សព្វផ្សាយការសន្យាអំពីពលកម្មក្នុង CPTPP និង EVFTA ព្រមទាំងធ្វើវិសោធនកម្មលើច្បាប់ការងារផងដែរ៕

តាម vovworld.vn