នៅក្នុងជំនួបនេះ លោកឧត្តមសេនីយ៍ឯក Nguyen Van Rinh ប្រធានសមាគមន៍ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាមបានសង្កត់ធ្ងន់ថា នាពេលខាងមុខ តាមរយៈសកម្មភាពជាក់ស្ដែង ព្រះតេជ្ជគុណរួមជាមួយមិត្តភក្តិជប៉ុននានា នឹងបន្តនាំមកនូវសេចក្ដីសប្បាយរីករាយជាច្រើនថែមទៀតជូនចំពោះជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម តាមនោះរួមចំណែករឹតបន្តឹងទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ វៀតណាមនិងជប៉ុន។

leftcenterrightdel
ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin (រូបថត៖ vnanet.vn)

ព្រះតេជ្ជគុណ Mitagi Tainen បានចែករំលែកថា នាខែសីហា ឆ្នាំ២០១៩ តំណាងនៃសមាគមន៍ពុទ្ធសាសនាទីក្រុង Kyoto គណៈកម្មាធិការសន្តិភាពជំនឿ សាសនាជប៉ុន នឹងនាំតន្ត្រីករ និងសិល្បៈករប្រមាណ១០០នាក់ មករៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ សំដៅរៃអង្គាសទឹកប្រាក់ជួយឧបត្ថម្ភដល់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម៕

តាម vovworld.vn