នាវា Nippon Maru របស់ជប៉ុនដោយមានតំណាង SSEAYP 2018 ចំនួន ៣២៦ នាក់ដែលជាយុវជនគំរូរបស់ប្រទេសអាស៊ានចំនួន១០ និងជប៉ុន ក្នុងនោះ វៀតណាមមានតំណាង ២៩ នាក់ចូលរួមដំណើរការក្នុងរយៈពេលជាង ៥០ ថ្ងៃ និងឆ្លងកាត់ប្រទេសចំនួន ៥ គឺ៖ ជប៉ុន ប៊្រុយណេ ថៃ ហ្វីលីពីន និងវៀតណាម។

leftcenterrightdel
យុវជនវៀតណាមចូលរួមកម្មវិធី SSEAYP 2018

ពីថ្ងៃទី២ ដល់ទី៥ ធ្នូ នៅទីក្រុងហូជីមិញ តំណាង SSEAYP 2018 ទាំងឡាយនឹងចូលរួមកម្មវិធីសិល្បៈជាមួយយុវជនទីក្រុងហូជីមិញ ទស្សនកិច្ច និងជូនអំណោយនៅមជ្ឈមណ្ឌលគាំពារសង្គម និងទស្សនារមណីយដ្ឋាននៃទីក្រុងជាដើម។ ជាពិសេស កម្មវិធីមករួមរស់ជាមួយប្រជាជននឹងនាំមកនូវការឆ្លងកាត់ភាពជាក់ស្ដែងអំពីវប្បធម៌ និងមនុស្សវៀតណាមនិយាយរួម និងទីក្រុងហូជីមិញនិយាយដោយឡែក។

បន្ទាប់ពីពិធីទទួលស្វាគមន៍ តំណាង SSEAYP 2018 បានចូលរួមពិធីជប់លៀងដែលរៀបចំដោយថ្នាក់ដឹកនាំទីក្រុងហូជីមិញ និងកម្មវិធីជួបប្រាស្រ័យសិល្បៈរវាងតំណាងទាំងឡាយនិងយុវជនទីក្រុងហូជីមិញ៕

បកប្រែដោយ Thuy Anh