leftcenterrightdel
ប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Tran Thanh Man (កណ្ដាល)  (vinhphuc.gov.vn)

អញ្ជើញថ្លែងមតិនៅទីនេះ លោក Tran Thanh Man បានស្នើឲ្យប្រជាជនបន្តសាមគ្គីគ្នា និងឯកភាពគ្នាក្នុងការអនុវត្តន៍ចលនា " ប្រជាជនទាំងមូលសាមគ្គីគ្នា កសាងជនបទថ្មី នគរឆ្លាតវៃ" ប្រកបដោយជោគជ័យ  ជួយជ្រោមជ្រែងរាល់ចលនារបស់រណសិរ្សមាតុភូមិវៀតណាម  លើកកំពស់សមត្ថិភាពចំណេះដឹងរបស់ប្រជាជន ក៏ដូចជាកសាងប្រព័ន្ធរដ្ឋអំណាចស្និទ្ធស្នាលជាមួយប្រជាជន។ លោក Tran Thanh Man មានគោលបំណងថា រណសិរ្សគ្រប់ជាន់ថ្នាក់បន្តផ្ទៀងស្ដាប់មតិ និងបំណងប្រាថ្នារបស់ប្រជាជន ក៏ដូចជាពង្រីកស្មារតីរបស់ប្រជាជនក្នុងការកសាងជីវភាពរស់នៅខាងវប្បធម៌នៅតំបន់ទីប្រជុំជនផងដែរ។

នាថ្ងៃដដែល សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាមលោក Truong Hoa Binh បានអញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជាតិទាំងមូលនៅសង្កាត់ Tran Hung Dao ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយផងដែរ៕

តាម​vovworld.vn